គិត​មកដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ទឹកប្រាក់​ដែល​ទទួលបាន​ពី​កម្មវិធី “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​” មាន​ចំនួន​ជាង ១៨ ម៉ឺនដុល្លារ

ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ​៖ គិត​មកដល់​ថ្ងៃទី​១២ខែវិច្ឆិកា ឆ្នាំ​២០២០ ទឹក​ប្រាក់​​ដែល​ទទួលបាន​ពី​កម្មវិធី “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​មាន​ចំនួន១៨ ៣៦​៩៦​.​៨៩​ដុល្លារ​អាម៉េរិក​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​សារពត៌មាន​រស្មី​កម្ពុ​ជាទទួ​ល​បាន​នា​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​នេះ​។​សូម​បញ្ជា​ក់​ផងដែរ​ថា ក្នុង​រយៈពេល​២៤​ម៉ោង​ដំបូង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បរិច្ចាគ​បាន​ជាង​១៣​ម៉ឺន​ដុល្លារ​អា​មេ​៉រិ​ក​។​

ដោយចាប់ផ្តើមតាំងពីថ្ងៃទី៦ តុលាឆ្នាំ២០២០មក ឥឡូវនេះ(ម៉ោង១១ព្រឹក)សាយ​កំពុងនៅខេត្តបាត់ដំបង ហើយរសៀលនេះនឹងរត់ទៅខេត្តប៉ៃលិនបន្តទៀត។

​សូមជម្រាបថា​៖​លោក អ៊ួ​ន បឋម ឬ សាយ ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា ជា​សិល្បករ​ប្រកបដោយ​ទេពកោសល្យ​មួយរូប​ដែល​បាន​ចូលប្រឡូក​យ៉ាង​សស្រាក់​សស្រាំ​នៅក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​មួយ​ទសវត្សរ៍​មកហើយ​។ ដោយឡែក​ពី​ការងារ​សិល្បៈ សាយ​ក៏​ចូលចិត្ត​កីឡា ជាពិសេស​ការរត់​។ក្នុងឱកាស​គម្រប់​ខួប​អាយុ​​៣០​ឆ្នាំនិង​ដើម្បី​តបស្នង​ទៅ​សង្គមជាតិ​វិញសាយ​បាន និង កំពុង​រត់​ជុំវិញ​ប្រទេ​ស​កម្ពុជា ដើម្បី​រៃអង្គាស​មូលនិធិ​សម្រាប់​ជួយ​ដល់​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ការ​ប្រមូល​មូលនិធិ​នេះ​មិនមែន​ផ្ដោត​តែ​ទៅលើ​ការ​រៃអង្គាស​ថវិកា​តែប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ត្រូវបាន​ធ្វើឡើង​ក្នុង​អត្ថន័យ​និង​គោលដៅ​ទាញ​ការចាប់អារម្មណ៍​របស់​សាធារណ​ជន​ចំពោះ​ការជួយ​កុមារ​និង​អនាគត​របស់​ពួកគេ​។

​ ​តាមរយៈ​កម្មវិធី​នេះ សាយ​នឹង​រត់​ក្នុង​រយៈពេល​៩៩​ថ្ងៃ​ចេញពី​រាជធានី​ភ្នំពេញ ទៅ​២១​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៦​ខែតុលាដែលជា​ថ្ងៃកំណើត​របស់​​សាយ​ផ្ទាល់ ដោយ​ក្នុង​មួយថ្ងៃ​តម្រូវ​ឲ្យ​រត់​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​។ រាល់​មូល​និធិ​ទាំងអស់​ដែល​ទទួលបាន​ពី​សប្បុរសជន​ដែល​គាំទ្រ​សកម្មភាពរ​ត់របស់​សាយ​នេះ​ នឹងត្រូវ​ឧបត្ថម្ភ​ដោយផ្ទាល់​ជូនទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ ដែលមាន​បេសកកម្ម​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា​គ្រប់រូប​។ មិន​ត្រឹមតែ​ផ្តល់​សេវា​សុខាភិបាល​ដល់​កុមារ​ដោយ​ឥតគិតថ្លៃ​តាំងពី​ឆ្នាំ​១៩៩៩​ប៉ុណ្ណោះ​ទេ តែ​មន្ទីរពេទ្យ​កុមារ​អង្គរ​ក៏​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​របស់​សិស្ស និស្សិត និង​មន្ត្រី​សុខាភិបាល​ផ្សេងទៀត​ផងដែរ​។ នៅ​ចំពោះមុខ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ការផ្ដល់​មូលនិធិ​ពី​ក្រៅប្រទេស​ដែលជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​បណ្ដាល​ឲ្យ​មន្ទីរពេទ្យ​ដ៏​សប្បុរស​មួយ​នេះ​រង​ការ​ប្រឈម​យ៉ាងខ្លាំង​ក្នុង​បេស​ក​កម្ម​ផ្តល់​សេវា​សុខភាព​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ដោយ​ឥត​គិត​កម្រៃប្រកប​ដោ​យ​គុណភាព​ខ្ពស់​និង​ក្តីមេត្តា យ៉ាងតិចណាស់​ចំនួន​៤០០​នាក់​ក្នុង​មួយថ្ងៃៗ​។​

​លោក​សាយ​ដែលជា​អ្នក​ផ្ដួចផ្ដើម​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​បាន​គូសបញ្ជាក់ថាការ​ផ្ដល់​មូលនិធិ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរទោះ​តិចក្ដី​ច្រើនក្ដីគឺ​ពិតជា​ទង្វើ​សប្បុរស​បង្កប់​កប់​​ទៅដោយ​អត្ថន័យ​និង​ក្ដីមេត្តា​ដ៏​សម្បើម​សម្រាប់​ជីវិត​កុមារ​នៅ​កម្ពុជា​។ ​ក្នុង​​នាម​ជា​យុវជន​ម្នាក់ លោក​សាយ​សង្ឃឹមថា សកម្មភាព​របស់លោក​នឹង​អាច​ក្លាយជា​គំរូ​សម្រាប់​យុវជន​កម្ពុជា​ដទៃទៀត ក្នុងការ​រួមចំណែក​ត​ប​ស្នង​ចំពោះ​ប្រទេសជាតិ​តាម​ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​។វា​ពិតជា​សំខាន់​ណាស់​ដែល​ប្រជាពលរដ្ឋ​ម្នាក់ៗ​នៅក្នុង​​សង្គមជាតិ គួរ​ចូលរួម​ចែករំលែក​ដោះស្រាយ​បញ្ហា​មិន​ថា​តូច​ឬ​ធំ រក្សា​ឲ្យ​បាន​នូវ​ការ​រួបរួម​គ្នាដើម្បី​ភាព​រីកចម្រើន​ទាំងអស់គ្នា​។នេះ​គឺជា​ក្ដីសង្ឃឹម​និង​ការចូលរួម​គាំទ្រ​តូ​ច​​មួយ​ដើម្បី​យុវជន​ជំនាន់​ក្រោយ ជាពិសេស​ដើម្បី​ធានាបាន​ថាកុមារ​នៅ​កម្ពុជា​អា​ច​​ទទួលបាន​ឱកាស​ដូចៗ​គ្នា​ក្នុងការ​លូតលាស់​ប្រកបដោយ​សុខភាព​បរិបូណ៌និង​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។Ph

​​បងប្អូន​អាចធ្វើ​ការបរិច្ចាគ​ក្នុង​កម្មវិធី “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​” ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​តាមរយៈ​៖
​សម្រាប់​កម្មវិធី “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​”
១. ធនាគារ​ABA: 000 320 555 (Angkor Hospital for Children Limited ឬ Angkor Hospital for Children – AHC )
២. វី​ង​: 03206872 (AHC Patient Contribution)
៣. អន​ឡាញ​: https://www.simplygiving.com/run-for-charity-with-sai
ការបរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ជាទូទៅ​៖
១. ធនាគារ​ABA: 000 853 843 (Angkor Hospital for Children) ២. ធនាគារ​ស្ថាបនា​: 07 80 80 82 83 41 00 102 ៣. វី​ង​: 9122 (​ប្រាក់រៀល​) 8122(​ប្រាក់​ដុល្លារ​)
៤. ធនាគារ​អេស៊ីលីដា​: 0100-01-056968-2-8 (Angkor Hospital for Children)
៥. Online: angkorhospital.org/donate
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ​៖ https://saicambodianartist.com/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...