ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ មន្ត្រីការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា ថៃ បានអោយ ដឹង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថាៈ កាលពីរសៀលម្សិលមិញ ពលរដ្ឋខ្មែរ (ពលករផ្សង ព្រេង ព្រោះជីវភាពជួបការលំបាក) ចំនួន ៨នាក់ បានឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ ដើម្បីរកការងារធ្វើ នៅប្រទេសថៃជ ត្រូវទាហានឈុតខ្មៅថៃ ចាប់បាននៅព្រៃជាប់ចម្ការ ១កន្លែង នៅមិនដល់ ១ គ.ម ពីព្រំដែនកម្ពុជា គឺនៅភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពបានបន្តថាៈ មកទល់ថ្ងៃទី១៣ ខែវិច្ឆិកា សមភាគីថៃ បាននឹងកំពុងពិនិត្យ ពីនីតិវិធី ហើយត្រូវបញ្ជូនពលករនោះ ត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែន ណូនម៉ាក់មុន ៕PC