Home ព័ត៌មានជាតិ សន្តិសុខ កំពុង​អង្គុយ​...

កំពុង​អង្គុយ​លក់​ត្រី​ត្រូវ​អាវុធហត្ថ​ខេត្តកណ្តាល​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​តុលាការ​

​ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈស្ត្រី​ម្នាក់​កំពុង​អង្គុយ​លក់​ត្រី​​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​​ចាប់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន លេខ ៨០២ ដប​•​នខ ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់លោក ជួន វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​។ ការចាប់ខ្លួន​នេះ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ស្តង់​លក់​ត្រី​មួយកន្លែង​ស្ថិតក្នុង​ភូមិ​រកា​ខ្ពស់ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សមត្ថកិច្ច​បាន​បង្ហើប​ថា ដើមបណ្តឹង ឈ្មោះ ទេស ស្រី​នាង ភេទ​ស្រី អាយុ​៣៥ ឆ្នាំ​រស់នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ បាន​រៀបការ​ជាមួយ​ឈ្មោះ​លី ច្រាយ អាយុ​២៩​ឆ្នាំ កាល​ថ្ងៃទី​០៦ ខែ​កុ​ម្ភះ ឆ្នាំ​២០២០ ដែលជា​ប្តី​ដើម​របស់​ជន​ត្រូវ​ចោទ​។​ ចំណែក ជន​ត្រូវ​ចោទ​ជា​ប្រពន្ធដើម​ឈ្មោះ​ហុក ស្រី​ណុ​ច អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ត្រូវ​តុលាការ​ចោទប្រកាន់​បទ រំលោភ​លើ​លំនៅដ្ឋាន និង​បរិហា​កេ​រ្ត៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​បច្ចុប្បន្ន ជន​ត្រូវ​ចោទ​បាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន កង​រាជ​អាវុធ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...