Home ព័ត៌មានអន្តរជាតិ ចំនួន​មនុស្ស​...

ចំនួន​មនុស្ស​ស្លាប់​ដោយ​ព្យុះ​នៅ​ហ្វីលីពីន កើន​ដល់​១៤​នាក់​

​ប្រែ​សម្រួល​សម្រួលៈ​វាសនា​/​ម៉ានីល​៖​ចំនួន​មនុស្ស​ស្លាប់​ដោយ​ព្យុះ​វ៉ា​ម​កូ នៅ​ហ្វីលីពីន បាន​កើន​ដល់​១៤​នាក់ នៅ​ថ្ងៃ​សុក្រ​ទី​១៣​វិច្ឆិកា​បន្ទាប់​ពី​ទឹកជំនន់​បង្ក​ការ​ជន់​លិច​ទីក្រុង​ម៉ានីល​និង​ភូមិ​ដែល​បាន​​បង្ខំ​អោយ​មនុស​រាប់ពាន់​នាក់​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង បង្កឡើង​ដោយ​ព្យុះ វ៉ា​ម​កូ បាន​ពន្លិច​ទីក្រុង​ម៉ានីល​និង​តំបន់​ទំនាប​ជុំវិញ ដោយ​នាំ​អោយ​ជាប់​មនុស្ស​ជាច្រើន​នៅលើ​ដំបូល​និង​យ៉​ផ្ទះ​។​

​បន្ទាប់​ពី​ទឹក​ស្រ​ក ប្រជាជន​បាន​វិល​ទៅ​កាន់​ផ្ទះសម្បែង តែ​ការខូចខាត​កើត​មាន​ទូទៅ​។​

​មនុស្ស​រាប់ពាន់​នាក់​កំពុង​គ្មាន​អគ្គិសនី​ប្រើ​ក្រោយ​ពី​ព្យុះ​វាយប្រហារ​កោះ​លូ​ហ្សុន​កាលពី​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍ ដោយ​បង្ក​ការបា​ក់ដី រំលំ​ដើមឈើ​និង​កាត់ផ្តាច់​ផ្លូវ​។​ព្យុះ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាង​​តិច​១៤​នាក់​និង​នាំ​អោយ​បាត់​ខ្លួន​៨​នាក់ ព្រម​ទាំង​របួស​១៤​នាក់​។​ទោះជា​យ៉ាងណា យោធា​បានកំណត់​ចំនួន​ស្លាប់​ដល់​ទៅ​៤៩​នាក់ និង​២២​នាក់​កំពុង​បាត់​ខ្លួន​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​ប្តេជ្ញា​ចែក​ស្បៀង និង​គ្រឿង​បរិក្ខា​ចាំបាច់​ដល់​ជនរងគ្រោះ ដែល​ភាគច្រើន​នៅ​រង​ផល​ប៉ះពាល់​ពី​ការវាយប្រហា​រដ​យ​ព្យុះ ម៉ា​ឡាវ និង​ហ្គោរី នៅឡើយ​៕

​ការ​ធ្លាក់ភ្លៀង​ខ្លាំង បង្កឡើង​ដោយ​ព្យុះ វ៉ា​ម​កូ បាន​ពន្លិច​ទីក្រុង​ម៉ានីល​និង​តំបន់​ទំនាប​ជុំវិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...