Home ព័ត៌មានជាតិ សន្តិសុខ អ្នកលក់​ផលិតផ...

អ្នកលក់​ផលិតផល​អន​ឡាញ ទ្រី សុ​ផានិត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

ដោយៈ​ស​រិ​ទ្ធ/​ភ្នំពេញៈ ស្ត្រី​ម្នាក់​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​បាន​ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅតាម​ផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រូបនេះ​ឈ្មោះ ទ្រី សុ​ផានិត អាយុ​៣៩​ឆ្នាំ​ត្រូ​ង​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់លោក ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​លើ​សំណុំ​រឿងនេះ​។​

​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​នេះ​បាន​បញ្ជាក់ថា ឈ្មោះ ទ្រី សុ​ផានិត ត្រូវបាន​ចោទប្រកាន់​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០»​។​

​ដីកា​ដដែល​បានបញ្ជាក់​ទៀតថា ជន​ត្រូវ​ចោទ​រូបនេះ​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលទៅ​បំភ្លឺ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ប៉ុន្តែ​ជន​ត្រូវ​ចោទ​យក​លេស​ថា មិនអាច​ចូលទៅ​បង្ហាញខ្លួន បាន​ដោយសារ​បញ្ហា​សុខភាព «​ផ្តាសាយធំ​» តែ​ធាតុពិត​ជន​ត្រូវ​ចោទ​រូបនេះ បាន​បង្ហោះ​លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។​

​ក្រោយ​ការចាប់ខ្លួន​ជន​ត្រូវ​ចោទ ទ្រី សុ​ផានិត ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​បន្តទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular