Home ព័ត៌មានជាតិ សន្តិសុខ តុលាការ ឃុំខ្...

តុលាការ ឃុំខ្លួន​បុរស​នី​ហ្សេ​រី​យ៉ា​ម្នាក់ ករណី​ប្រើប្រាស់​ប្រាក់ ដុល្លារ​ក្លែងក្លាយ និង​លាក់ទុក​កញ្ឆា ក្នុង​រថយន្ត​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ប្រើប្រាស់ ប្រាក់​ដុល្លារ​ក្លែងក្លាយ និង​រក្សាទុក​នូវ​រុក្ខជាតិ​ញៀន (​កញ្ឆា​) បាន​ត្រូវ​តុលាការ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត ជា​បន្តទៀត​។​

​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា រូបនេះ ឈ្មោះ ម៉ៃ​ខ​ល​អ៊ី​រូ​ហ្គោ អ៊ិន​វ៉ាន​នី​ណា​យ៉ា (ERUGO NWANNENAYA) អាយុ​៥៤​ឆ្នាំ ស្នាក់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១០ និង​៥០​នាទី ព្រឹក កន្លងទៅ នៅ​ចំណុច​គល់​ស្ពានដែក ផ្លូវ ៣៧១ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍ ប្រចាំការ​គោលដៅ​ស្តុ​ប​អតីត​ស្ពានដែក​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ នី​ហ្សេ​រី​យ៉ា​ម្នាក់ ប្រគល់​ឲ្យ​កម្លាំង​នគរបាល ខណ្ឌដង្កោ បន្ទាប់ពី​ជន​រូប​នោះបាន​ប្រើប្រាស់ លុយ​ដុល្លារ​ក្លែងក្លាយ បង់ថ្លៃ​ផាកពិន័យ​ចរាចរ បើកបរ​បញ្ច្រាស​ផ្លូវ និង​រកឃើញ​កញ្ឆា​ក្រៀម មួយកញ្ចប់ លាក់​ក្នុង​រថយន្ត​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញ​ប្រជុំ​ត្រៀម​សម...

​ដោយៈ​សុផល​/​ភ្នំពេញ​: លោ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ខ្លួន​ថៅកែ​ហាង​លក់​គ្...

​ដោយ​:​អង្គរតូច​/​សៀមរាប​...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថ...

ដោយ​: សុផល / ភ្នំពេញ​: លោ...