Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ជំ...

សមត្ថកិច្ច​ជំនាញ ចុះ​ឃាត់​រថយន្ដ​ដឹក​ខ្សាច់ ធ្លាក់​ពេញ​ផ្លូវ ប៉ះពាល់​បរិស្ថាន ក្នុង​ក្រុង​ក្រចេះ

ដោយ​កាំ​ពី​/​ក្រចេះ​៖ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ អាជ្ញាធរ​ក្រុង​ក្រចេះ​បាន​ដឹកនាំ​មន្ត្រី មន្ទីរជំនាញ និង​សម្បត្ដិ​កិច្ច ចុះ​ឃាត់​រថយន្ដ​ដឹក​ខ្សាច់ ដែល​ខុស​លក្ខណៈ​បច្ចេកទេស​បណ្ដាល ឲ្យ​ជ្រុះ​ខ្សាច់​ពេញ​ផ្លូវ ធ្វើ​ប៉ះពាល់ ដល់​បរិស្ថាន និង​ប៉ះពាល់​ដល់ អ្នកធ្វើដំណើរ​តាមផ្លូវ ជាមួយ​នឹងធ្វើ​កិច្ចសន្យា បញ្ឈប់​ការដឹក​ខុស​លក្ខណៈ​បច្ចេកទេស តទៅទៀត​។​

​មន្ត្រី​ជំនាញ ក្នុង​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថាៈ ការឃាត់​រថយន្ដ​ទាំងនេះ គឺ​ហៅ​ពួកគាត់​ឲ្យ​ធ្វើ​កិច្ច សន្យា ឲ្យ​បញ្ឈប់​ការដឹកជញ្ជូន ផ្ទុក​លើស​ទម្ងន់ ការដឹកជញ្ជូន បិទបាំង​មិនបាន​ល្អ​បណ្ដាល​ឲ្យ ជ្រុះ​ហុយ ប៉ះពាល់​បរិ​ស្ដា​ន និង​បណ្ដាល​ឲ្យ​ប៉ះពាល់ ដល់​សុខភាព​អ្នកដំណើរ​លើ​ដងផ្លូវ ជាមួយ​។​

​មន្ត្រី​ជំនាញ បានបញ្ជាក់​ថាៈ ក្រោយពី​ធ្វើ​កិច្ចសន្យា បញ្ឈប់​ហើយ បើសិនជា​ពួកគាត់ នៅតែ បន្ត​ដឹកជញ្ជូន មិនបាន​វេច​ខ្ចប់ ឲ្យ​បាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស នោះទេ មន្ទីរជំនាញ និង​អនុវត្ត តាមផ្លូវ​ច្បាប់ ។​

​សូមបញ្ជាក់ថាៈ នាពេល​កន្លងមក គេ​ពិនិត្យឃើញ មាន​រថយន្ដ ដឹក​ខ្សាច់ ធំៗ​ជាច្រើន​គ្រឿង ខុស​លក្ខណៈ​បច្ចេកទេស មិនបាន​វេច​ខ្ចប់​ត្រឹមត្រូវ បានធ្វើ​សកម្មភាព​ដឹក​ខ្សាច់ ជ្រុះ​ពាសពេញ​ផ្លូវ ជាពិសេស​រថយន្ដ​ខ្នាត​យ​ក្យ ដឹក​ខ្សាច់ ចេញពី​ចំណុច​ភូមិ​ក្រគរ និង ភូមិ​ឫស្សី​ចារ បាន​ដឹក​ខ្សាច់ ឆ្លងកាត់​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី បន្តទៅ​ស្រុក​ស្នួល ដោយ​ដឹក​ផ្ទុក​ទម្ងន់ ជាច្រើន​តោន បណ្ដាល​ឲ្យ​ផ្លូវលំ ១​ខ្សែ ស្ថិតនៅ​សង្កាត់​ក្រគរ និង​ឃុំ​គោ​លាប់ ទទួលរង​ការ​ខួច​ខាត យ៉ាងដំណំ​។​

​ពាក់ព័ន្ធ​នឹង​ការដឹក​ខ្សាច់ ពី​សំណាក់​រថយន្ត​ធំៗ​ទាំងនេះ ប្រជាពលរដ្ឋ ក្នុង​ខេត្តក្រចេះ​ក៍បាន ស្នើរ​អោយ​អជ្ញាធរ ត្រូវ​ចាត់វិធានការ អោយបាន​តឹងរឹង ទៅលើ​រថយន្ត​ទាំងនេះ​ជៀសវាង បង្ករ​អោយ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្ក​រការ​ខួច​ខាត ផ្លូវ​ស្ពាន​ដែលជា​សម្បត្តិ សា​ធា​រណះ ៕PC

ឡាន​ដឹក​ខ្សាច់​ក្នុង​ក្រុង​ក្រចេះ​

ឡាន​ដឹក​ខ្សាច់​ក្នុង​ក្រុង​ក្រចេះ​

ឡាន​ដឹក​ខ្សាច់​ក្នុង​ក្រុង​ក្រចេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លួច​ស៊ីម៉ង់ត៍ លក់​រាប់​ឆ្...

ដោយៈ ចាន់តូ / ភ្នំពេញៈ ជន...

ការចរចា​កិច្ចព្រមព្រៀង​ពា...

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​...

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...