អភិបាល​រាជធានី និង​លោកស្នងការ បន្ត​ចែក​ម៉ាស់ ជូន​អ្នកដំណើរ តាម​ដងផ្លូវ ដើម្បី​ការពារ ជំងឺ​កូ​វីដ​-១៩

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍ ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​នា​ព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​បន្ត​ចុះ​ចែក​ម៉ាស់​ក្រណាត់ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន ២ លាន​ម៉ាស់ ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ចែកជូន​បងប្អូន ប្រជាពលរដ្ឋ ដែល​កំពុងធ្វើដំណើរ តាម​ដងផ្លូវ នៅ​ចំណុច​ស្តុ​ប​អ៊ិន​ធើ​កុងទីណង់តាល់ ក្នុង​ខណ្ឌ​បឹង​កេង ។​

​ការចែក​ម៉ាស់ តាមផ្លូវ​សាធារណៈ​ខា​លើ​នេះ របស់​អភិបាល​រាជធានី​ភ្នំពេញ គឺ​ដើម្បី​ជាការ​រំលឹក ប្រជាពលរដ្ឋ ពាក់​ម៉ាក់​ជាប់​ជានិច្ច ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​ការចែក​ម៉ាស់​ផ្ទាល់ដៃ ជូន​ទៅដល់​អ្នកដំណើរ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន ណែនាំ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អនុវត្ត​វិធាន​របស់ ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​អាកុល ការសម្អាត​អនាម័យ​ខ្លួនប្រាណ និង​ការរក្សា​គម្លាត​សុវត្ថិភាព ពោលគឺ ត្រូវអនុវត្ត​ឲ្យ​បាន ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​ធ្វើយ៉ាងណា​ការពារ​ឲ្យ បាន​នូវ ការរីក​រាលដាល នៃ​ជំងឺ​-១៩ ។​

​លោក​បាន​បញ្ជាក់ថាៈ ម៉ាស់​ទាំងនេះ ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​សម្តេច បានប្រគល់​មក រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅក្នុង​សហគមន៍ ដែល​មិនមាន​ថវិកា​គ្រប់គ្រាន់ ក្នុង​ការទិញ​ម៉ាស់​ពាក់ ការពារ​ជំងឺ​កូ​វីដ​-១៩៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការ​រ​ហ្គូ​ដ​ណេ​បឺស​ក...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...