អា​សេណ​ល , ថូ​តិ​ន​ហែម​និង​ម៉េ​ន​ឆេ​ស្ទ័​រ ចង់​ផ្ទេរ​កីឡាករ​យុវជន​កំពុង​រះ ជែ​ម​ស៍ ម៉ា​ដ​ឌី​សិន​

932
ចែករម្លែក

​ជែ​ម​ស៍ ម៉ា​ដ​ឌី​សិន​(James Maddison) យុវជន​ក្រោម​២១​ឆ្នាំ​របស់​អង់គ្លេស​បានក្លាយ​ជា គោលដៅ ផ្ទេរ​របស់​ក្លឹប​ធំៗ​ទាំង​៦​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ,​ថូ​តិ​ន​ហែម (Tettenham) និង អា​សេណ​ល​(Arsenal) សុទ្ធតែ​ចង់បាន​ខ្សែបម្រើ​ប្រយុទ្ធ របស់​ក្លឹប Norwich ដែល​បាន​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​នៅ​រដូវ​កាល​នេះ​។​
​ ​
​ក្លិប Everton Brighton និង Southampton សុទ្ធតែ​ចាប់អារម្មណ៍​នឹង​កីឡាករ ម៉ា​ដ​ឌី​សិន ដែល​រកបាន​១៥​គ្រាប់​នៅ​យុទ្ធនាការ​ដំបូង​ជាមួយ Norwich ដើម្បី​ក្លាយជា​បេក្ខភាព​ម្នាក់ ក្នុងចំណោម​បេក្ខភាព​ដណ្តើមពាន​កីឡាករ​ឆ្នើម​វ័យក្មេង​ប្រចាំឆ្នាំ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​ទើបបាន​បង្ហាញមុខ​នៅ​ក្របខណ្ឌ Championship លើកដំបូង​កាល ពីមួយ​ឆ្នាំមុន ប៉ុន្តែ​បាន​ក្លាយជា​សមាជិក​សំខាន់​ក្នុង​ក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ របស់លោក Aidy Boothroyd នៅ​រដូវ​កាល​នេះ ដោយ​ជាប់​ក្រុម​ជម្រើស​យុវជន​៣ លើក​មកហើយ​។​
​ ​
​ក្រុម Norwich ដែល​សិ្ថ​ត​នៅ​បាត​តារាង​នៃ​ក្របខណ្ឌ​កម្រិត​ទី​២​និង​សល់​បី​ប្រកួត​ត្រូវ​លេង​នោះ ចង់​រក្សាទុក ម៉ា​ដ​ឌី​សិន និង​ផ្តល់​កិច្ចសន្យា​បួន​ឆ្នាំ​ដល់​កីឡាករ​រូបនេះ ដែលមាន​ប្រាក់​ឈ្នួល ១៣.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​កាលពី​ខែមិថុនា​ឆ្នាំមុន​។​
​ ​
​ទោះបីជា​យ៉ាងណា កីឡាករ​រូបនេះ​ដឹងថា ខ្លួន​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាង​នេះ​បួន​ដង ប្រសិនបើ​ផ្ទេរ​មកកាន់​ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​កីឡាករ​រូបនេះ​ចង់​បញ្ជាក់ថា ខ្លួន​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ជែ​ម​ស៍ ម៉ា​ដ​ឌី​សិន ​(James Maddison)

ទីតាំងផ្សាយពាណិជ្ជកម្ម