ឆេ​ល​ស៊ី​មាន​គម្រោង​ផ្ទេរ ហ្ស​ង់ មី​ឆែ​ល​សៀ​រី ក្នុងតម្លៃ​៣៥​លាន​ផោន​

1013
ចែករម្លែក

ឆេ​ល​ស៊ី​ត្រៀមខ្លួន​ដាក់សំណើ​ផ្ទេរ​តម្លៃ​៣៥​លាន​ផោន​សម្រាប់​ខ្សែបម្រើ ហ្ស​ង់ មី​ឆែ​ល​សៀ​រី (Jean Michael Seri) របស់​ក្លឹប Nice នៅ​រដូវក្តៅ​នេះ​។​

​ក្លិប​តោ​ខៀវ​ឆេ​ល​ស៊ី​បានចាត់ទុក​កីឡាករ​សញ្ជាតិ​កូត​ឌី​វ័រ​វ័យ​២៦​ឆ្នាំ​រូបនេះ​ជា​គោលដៅ​ផ្ទេរ​មួយ​ក្នុងចំណោម​គោលដៅ​ចម្បង​របស់​ពួកគេ ខណៈ​ពួកគេ​ត្រៀមខ្លួន​កសាង​ក្រុម​របស់ខ្លួន បន្ទាប់ពី​ខក ខានមិនបាន​រក្សា​តំណែង​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​របស់ខ្លួន​។​
​ ​
​សៀ​រី ទំនងជា​ត្រូវ​រង់ចាំ​រហូតដល់​ខ្លួន​ដឹងថា តើន​រណា​ជា​គ្រូបង្វឹក​បន្ទាប់​របស់​ក្រុម​តោ ខៀវ​ឆេ​ល​ស៊ី ស្របពេល​គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ប្រាកដថា នឹង​ចាក​ចេញពី​ក្រុម​នេះ បន្ទាប់ពី​ដឹកនាំ​បាន​ពីរ​ឆ្នាំ​។​
​ ​
​ចំណែក​ក្លិប Liverpool Arsenal និង Manchester City ក៏​តាមមើល​ស្ថានភាព​របស់ សៀ​រី ដែល​ក្លាយជា​កីឡាករ​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​តំបន់​អឺរ៉ុប​។​
​ ​
​កាលពី​រដូវក្តៅ​ឆ្នាំមុន ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona បានដាក់​សំណើ​ផ្ទេរ​៣៥​លាន​ផោន ប៉ុន្តែ​ក្លឹប Nice បាន​បដិសេដ បើទោះបីជា សៀ​រី ចង់​ផ្ទេរ​មកកាន់​ពហុកីឡាដ្ឋាន Nou Camp ក៏ដោយ​។​
​ ​
​នៅពេលនេះ ឆេ​ល​ស៊ី​ព្យាយាម​ដណ្តើមយក​កីឡាករ​រូបនេះ​នៅ​ឆ្នាំនេះ ដោយ​ធ្វើការ​ទាក់ទង​តាំង ពី​ដើមរដូវ​កាល ប៉ុន្តែ​ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​ក្លឹប​ផ្សេងៗ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ហ្ស​ង់ មី​ឆែ​ល​សៀ​រី (Jean Michael Seri)

ទីតាំងផ្សាយពាណិជ្ជកម្ម