Home ព័ត៌មានជាតិ សេដ្ឋកិច្ច បញ្ហា​កូ​វីដ​...

បញ្ហា​កូ​វីដ​ក៏បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដែរ​ទៅដល់​អាជីវកម្ម​ម្ហូបអាហារ​និង​បោះពុម្ព​ធៀប​

ដោយ​: ពៅ​និមល / ភ្នំពេញ​: គិត​ចាប់ពី​ដើមឆ្នាំ​រហូតមកទល់​ពេលនេះ ដោយសារ​វិបត្តិ​នៃ​មេរោគ​កូ​វីដ​១៩ ពិសេស​ការវិវត្តន៍​ចុងក្រោយ​នៃ​ព្រឹ​ត្ត​ការណ៍​៣​វិច្ឆិកា បានធ្វើឱ្យ​អាជីវកម្ម​ខាង​ផ្នែក​ម្ហូបអាហារ (​ចុងភៅ​) និង​បោះពុម្ព​ធៀប​(​លិខិត​អ​ញ្ញើញ​) បន្ទាប់ពី​ការស្នើរ​សុំ​របស់​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​រក្សា​គ​ន្លាត និង​ផ្អាក​ការជួបជុំ​ជាដើម ដើម្បី​បញ្ជៀ​ស​ពី​ការឆ្លង​មេរោគ​នេះ​។​

​លោក ទូច រដ្ឋា ម្ចាស់​ចុងភៅ​សេង​ហុក​ហេង បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ដោយសារ​បញ្ហា​ប្រឈម​នេះ​ធ្វើឱ្យ​អតិថិជន​មួយចំនួន​សុំ​រំសាយ​និង​ពន្យា​ពេល​ក្នុង​ការរៀបចំ​ពិធី មិន​ថា​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ខួបកំណើត ជាពិសេស​ក្នុង​រដូវ​កាល​នេះ​តែម្តង គឺ​ពិធី​រៀប​អាពាហ៍ពិពាហ៍ ដែល​ធ្វើ​បាត់បង់​ចំណូល ខណៈដែល​មួយឆ្នាំៗ​ក្នុង​រដូវ​មង្គលការ លោក​អាចមាន​ការ​កក់​ទុក​ពី​ភ្ញៀវ​ចន្លោះ​ពី​៣០ ទៅ​៤០​រោង ក្នុង​មួយខែ​។ លោក​បាន​បញ្ជាក់ថា ទោះ​ជាមាន​ការសុំ​លុបចោល​ពី​ភ្ញៀវ​មួយចំនួន​ក្តី តែ​មិន​ទាំងអស់​ទេ ដោយ​ពួកគាត់​នៅតែ​បន្ត​រៀបចំ​ពិធី​តាម​ការគ្រោងទុក ប៉ុន្តែ​រៀបចំ​ដោយមាន​ការយកចិត្តទុកដាក់​ជាង​មុន និង​ប្រុងប្រយ័ត្ន​ខ្ពស់ ចៀសវាង​ហានិភ័យ​កើតមានឡើង​។​

​ស្រដៀង​គ្នា​នេះដែរ អ្នកនាង ទេព សុភា ម្ចាស់​ហាង​បោះពុម្ព​និង​ឆ្លាក់​ត្រា ជ័យ​មង្គល ស្ថិតនៅ​ក្បែរ​វត្ត​កោះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​លើកឡើងថា ក្រោយ​បើក​ដំណើការ​អាជីវកម្ម​១៥​ឆ្នាំ​មកនេះ នេះ​ជា​លើក​មួយ​ហើយ​ដែល​ជួប​ការ​ការលំបាក​។ ជាក់ស្តែង គ្រាន់តែ​ការលុបចោល និង​សុំ​ផ្អាក​បោះពុម្ព​ធៀប​ពី​ភ្ញៀវ ធ្វើឱ្យ​អាជីវកម្ម​អ្នកនាង​ខាតបង់​យ៉ាងច្រើន ដែល​គិត​ជា​ទឹកប្រាក់​ខាតបង់​សរុប​ខ្ទង់​ម៉ឺន​ដុល្លារ​អាម៉េរិក​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​១៣ ខែវិច្ឆិកា​នេះ ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា អ្នកមាន​វីរុស​សរុប​ចំនួន​៣០១​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​សះស្បើយ​ចំនួន​២៩៨​នាក់ និង​ចំនួន​១២​នាក់​ផ្សេងទៀត បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...