ដោយៈរ៉ាម៉ន/ភ្នំពេញៈម៉ាស់ចំនួន២០០០ ត្រូវនគរបានខណ្ឌប្ញស្សីកែវយកជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាតស្តុបស្ពានបេឡេ ក្នុងសង្កាត់ឃ្លាំងសាំង ខណ្ឌឫស្សីកែវនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។
ការចែកម៉ាស់នេះ គឺអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕