Home ព័ត៌មានជាតិ សង្គម ស្នងការរង​រាជ...

ស្នងការរង​រាជធានី​២​រូប និង​លោក​អធិការនគរបាល​ខណ្ឌ​សែន​សុខ បន្ត​ចុះ​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មិន សុ​ផេ​ត ស្នងការរង​នគរបាល​រាជា​ធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម និង​លោក​ហួរ ម៉េង វ៉ាង អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​នែ​នាំ​វិធី​បង្កា​ការពារ ជំងឺ​COVID-19 និង​ចែក​ម៉ាស់​បានមកពី​ការ ឧបត្ថម្ភ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ តាម​ដងផ្លូវ​ក្នុងភូមិ​ស្រា​ស្ត្រ​ខណ្ឌ​សែន​សុខ​។ ការចែកជូន​ម៉ាស់​ដល់​ប្រជាពលរដ្ឋ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សូមបញ្ជាក់​ដែរ ម៉ាស់​ក្រណាត់​ទាំង​២​លាន​នេះ គឺជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ជា​បទបញ្ជា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ក្រសួងសុខាភិបាល ប្រកាស​បញ្ចេញ​ម៉ាស​ក្រណាត់​២​លាន ចែកជូន​ពលរដ្ឋ​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ នៅ​រាជធានី​ភ្នំពេញ ប្រគល់​មក​ឲ្យ​សាលា​រាជធានី​ភ្នំពេញ តាមរយៈ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដើម្បី​យកទៅ​ប្រគល់ជូន​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​យកមកប្រើ​ប្រាស់ ខណៈដែល​ជំងឺ​កូ​វីដ​–១៩​បាននិងកំពុង​រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ​។ ម៉ាស់​ទាំងនេះ​នឹង​ប្រគល់​ជូនទៅ​ខណ្ឌ​ទាំង​១៤ នៅក្នុង​រាជធានី​ភ្នំពេញ ប្រគល់ជូន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់ជូន​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular