Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​ចាប់ផ្តើម​ផាក​អ្នក​អត់​ពាក់​ម៉ាស់ ខណៈ​ករណី​ឆ្លងកូវី​ដ​១៩​កើន​ឡើង​រាល់ថ្ងៃ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សេ​អ៊ូ​ល​, កូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូង​នឹង​ចាប់ផ្តើម​ពិន័យ​អ្នក​ដែល​មិន​បាន​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ (១៣ វិច្ឆិកា​) ខណៈ​ប្រទេស​នេះ​រាយការណ៍​ករណី​ថ្មី​ចំនួន ១៩១ ស្រប​ពេល​ការ​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅតែ​បន្ត​កើនឡើង​ខ្ពស់​។​

​មនុស្ស​ដែល​ត្រូវ​គេ​ចាប់បាន​ដោយ​គ្មាន​ពាក់​ម៉ាស់​នៅតាម​ទីសាធារណៈ​រួម​ទាំង​ក្លឹប​រាត្រី ផ្សារ​ទំនើប សួន​កម្សាន្ត​និង​ហាង​អ៊ុតសក់​ត្រូវ​ប្រឈម​នឹង​ការផាកពិន័យ​រហូតដល់ ១០០.០០០ វ៉ុន (៩០ ដុល្លារ​)​ខណៈ​​ប្រតិបត្តិ​ករ​នៅ​ទីកន្លែង​ទាំងនោះ​អាច​ប្រឈម​បង់ប្រាក់​ពិន័យ​រហូតដល់ ៣ លាន​វ៉ុន​។​

​ប្រទេស​នេះ​ត្រូវ​បាន​កោតសរសើរ​ចំពោះ​ការឆ្លើយតប​របស់​ខ្លួន​ចំពោះ​ជំងឺ​រាតត្បាត​យ៉ាង​ឈ្មុសឈ្មុល​រួមទាំង​ការ​ធ្វើ​តេស្ត​យ៉ាងសកម្ម​និង​ការតាមដាន​រាល់​ការប៉ះពាល់​ឥតឈប់ឈរ​ប៉ុន្តែ​ឥឡូវ​កំពុង​ជួប​​ការលំបាក​ក្នុងការ​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ចង្កោម​តូចៗ ដោយ​មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​កើនឡើង​ប្រមាណ​ជាង​១០០ នាក់​ក្នុង​មួយថ្ងៃ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

​ការពង្រឹង​គោលនយោបាយ​នេះ​បាន​ធ្វើឡើង ខណៈ​ដែល​អាជ្ញាធរ​ក៏​បាន​ពង្រីក​ការប្រើប្រាស់​ម៉ាស់​ជា​ចាំបាច់​កាលពីដើម​ខែ​នេះ​ទៅដល់​ទី​កន្លែង ២៣ ប្រភេទ​ថ្មីៗ​រួម​មាន​កន្លែង​ស្ប៉ា សាល​មង្គលការ និង​ហាង​លក់ទំនិញ​។​

​ក្នុងចំណោម​ករណី​ថ្មីៗ​ទាំងនេះ មាន ១៦២ ករណី​គឺ​ឆ្លង​រាលដាល​ក្នុងស្រុក​ហើយ​ជាង ៥០ ភាគរយ​នៃ​ការឆ្លង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងទៅ​គឺ​មកពី​តំបន់​ទីក្រុង​សេ​អ៊ូ​ល ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​។​

​យោងតាម​ទីភ្នាក់ងារ​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​បាន​ឱ្យដឹងថា ករណី​ថ្មី​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​របស់​ប្រទេស​កើនឡើង​ដល់ ២៨.១៣៣​នាក់​គិត​ត្រឹម​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​​ទី​១២​វិច្ឆិកា ដោយ​អ្នក​ស្លាប់​ដោយកូវី​ដ​១៩ កើន​ដល់ ៤៨៨ នាក់​៕

​អ្នក​អត់​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​នឹង​ត្រូវ​ផាក ៩០ ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អតីត​ប្រធានាធិបតី​អាម៉េរិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បង្ក្រាបទូកនេសាទជនជាតិវៀត...

ដោយ:សុខុម/ស្ទឹងត្រែង:...

កូរ៉េខាងត្បូង​ទិញ​វ៉ាក់សា...

​ប្រែ​សម្រួលៈ​វាសនា​/​សេ​...

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...