Home ព័ត៌មានអន្តរជាតិ ករណី​ឆ្លងកូវី...

ករណី​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​ជប៉ុន​កើនឡើង​ខ្ពស់បំផុត ខណៈ​មាន​ការបារម្ភ​ខ្លាំង​ឡើង​អំពី “​រលក​ទី​៣”

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​តូ​ក្យូ ៖ ជប៉ុន​បាន​ឈាន​ដល់​កម្រិត​ឆ្លងកូវី​ដ​១៩​ថ្មី​ខ្ពស់បំផុត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (១២ វិច្ឆិកា​) ដោយ​មាន​អ្នក​ឆ្លង​យ៉ាងហោចណាស់ ១.៦៥១ នាក់​នៅ​ទូទាំង​ប្រទេស នេះ​បើ​យោង​​តាម​ការរាប់​សរុបរ​បស់​ទូរទស្សន៍ NHK ។​

​លោក យ៉ា​ស៊ូ​តូស៊ី នី​ស៊ី​មូរ៉ា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ដែល​ទទួលបន្ទុក​ផ្នែក​ឆ្លើយតប​នឹង​វីរុស​កូរ៉ូ​ណា​នៅ​ជប៉ុន បាន​ព្រមាន​អំពី​វិធានការ​តឹងរ៉ឹង​បន្ថែមទៀត ប្រសិនបើ​ការឆ្លង​នៅតែ​បន្ត​កើន​ឡើង​ដែល​នាំ​​ឱ្យមាន​ការលំបាក​ថែម​ទៀត​លើ​ស្ថាប័ន​វេជ្ជសាស្ត្រ​។​

​លោក​បាន​ព្រមាន​ថា “​យើង​មិន​ទាន់​ស្ថិត​នៅ​ចំណុច​មួយ ដែល​ត្រូវ​ប្រកាស​ស្ថានភាព​អាសន្ន​នៅឡើយ​ទេ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​”​។​

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា​ការកើនឡើង​ករណី​ឆ្លង​នាពេល​បច្ចុប្បន្ន​គឺ​គួរឱ្យ​ព្រួយបារម្ភ ជាពិសេស​ដោយសា​រ​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ភាគច្រើន​បាន​វិលត្រឡប់​មករក​ដូច​មុន​គ្រា​មានកូ​វីដ​១៩​។ ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ក្រុមមន្ត្រី​បាន​សង្កត់ធ្ងន់​លើ​ហានិភ័យ​នៃ​ការឆ្លង​ដែល​បង្កឡើង​ដោយ​ពិធី​ជប់លៀង​ផឹកស៊ី​បន្ទាប់ពី​ការងារ​ដែល​មាន​ជាទូទៅ​នៅ​តាម​កន្លែង​ធ្វើការ​ឬ​ក្នុងចំណោម​មិត្តភក្តិ​នៅតាម​​ទីកន្លែង​បិទ​ជិត​។​

​បន្ថែម​ពីលើ​ការបារម្ភ​ទាំងនេះ​គឺ​ការចាប់ផ្តើម​នៃ​រដូវរងា នៅពេលដែល​មនុស្ស​មាន​ទំនោរ​ចំណាយ​ពេលវេលា​ច្រើន​នៅក្នុង​ផ្ទះ​កក់ក្តៅ ប៉ុន្តែ​មាន​ខ្យល់​ចេញចូល​តិចតួច​។​

​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការកើនឡើង​នេះ លោក​នី​ស៊ី​មូរ៉ា​និយាយថា ការ​រឹតត្បិត​ចំនួន​មនុស្ស​សម្រាប់​ព្រឹត្តិការណ៍​ធំៗ នឹង​ត្រូវ​រក្សាទុក​នៅ​ដដែល​រយៈពេល ៣ ខែ​ទៀត​រហូតដល់​ដំណាច់​ខែ​កុម្ភៈ​៕

​ជប៉ុន​រាយការណ៍​ករណី​កូវី​ដ​១៩​ថ្មី​ចំនួន ១.៦៥១ នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...