ដោយ: វ៉ៃកូ / ខេត្តស្វាយរៀង: បុរសម្នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូរឺម៉កដឹកសាច់ជាមួយរថយន្ត ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដ និងម៉ូតូរឺម៉ក នៅលើផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ១២៣/១២៤ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្ដម៉ាក CAMRY ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ ២I ៨៥៧៣ បើកបរដោយឈ្មោះ យ៉ន សារ៉ាក់ធារ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ស្វាយជ្រំ ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត អ្នកបើកបរគ្មានរបួស រថយន្ដខូចខាតធ្ងន់។ ចំណែក ម៉ូតូរឺម៉កម៉ាក Wave ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ទេស សារ័ត្ន ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព ( អ្នកបើកបររងរបួសធ្ងន់ ) ម៉ូតូរឺម៉កខូចខាតធ្ងន់ ។
ប្រភពខាងលើបានបន្ថែមទៀតថា ចំពោះមធ្យោបាយត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។
បច្ចុប្បន្នអ្នករបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ហើយមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូរឺម៉ក មិនគោរពសិទ្ធិអាទិភាព៕ ល