Home ព័ត៌មានជាតិ សង្គម អភិបាលខេត្ត​ក...

អភិបាលខេត្ត​កំពង់ចាម​: នីតិវិធី​នៃ​ការផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​នឹងមិន​ឱ្យលើស​ពីមួយ​ខែ​

ដោយ​: គង់​ហេង / កំពង់ចាម​:លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បានប្រកាស​ជា​សាធារណៈ​ថា បញ្ហា​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​បុគ្គល​មួយ ទៅ​បុគ្គល​មួយ តា​ឆ​មរយៈ​ការ​ទិញដូរ និង​លក់ គឺ​នឹង​ដាក់ចេញ​នូវ​គោលការណ៍​រួម ដោយ​បង្រួញ​នីតិវិធី​មិនឱ្យ​លើសពី​រយ​:​ពេល​មួយខែ​ឡើយ​។ ប៉ុន្តែ​សំណូមពរ​ឱ្យ​បៀ​ប​ចំ​ឯកសារ​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​តាំងពី​ដើមទី​មក​។​

​ការប្រកាស​បង្រួញ​នីតិវិធី​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​ខាងលើ របស់លោក​អភិបាលខេត្ត​កំពង់ចាម​នេះ បាន​ធ្វើឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​លើក​ទី​២ អាណត្តិ​ទី​៣ ឆ្នាំ​២០២០ ដែល​បាន​រៀបចំឡើង​នៅ​បរិវេណ​វត្ត​បឹង​ស្នាយ ក្រុង​កំពង់ចាម ដែលមាន​ការចូលរួម​ពី​លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នេះ អាជ្ញាធរ មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​នៅ​រសៀល​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា យើង​ទទួលស្គាល់​កន្លងមក​ប​ញ្ហា​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ឬ​កាត់ឈ្មោះ​នេះ​ពិតជា​មានការ​យឺតយ៉ាវ​មែន​។ ដោយមាន​រយ​:​ពេល ប្រាំមួយ ខែ និង​មានការ​ផ្ទេរ​ខ្លះ​រហូតដល់ បី ឆ្នាំ​ក៏មានដែរ​។ បណ្តាលឱ្យ​ប្រជាពលរដ្ឋ​លើកឡើង​ច្រើន​វេទិកា គឺ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​ប​ល់​នៅ​ស្រុក​ជើងព្រៃ​ថ្មីៗ ក៏បាន​លើកឡើង​បញ្ហា​ដូចគ្នានេះ​។​

​លោក​បាន​បន្ថែមថា បញ្ហា​នេះ​ជា​បញ្ហា​រួម​របស់​ខេត្ត​ត្រូវ​ដោះស្រាយ គឺ​យើង​នឹង​ជំរុញ​នីតិវិធី​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ តាមរយ​:​ការទិញ​ដូរ លក់​នេះ​ឱ្យបាន​លឿន​បំផុត គឺ​មិនឱ្យ​ពី​រយ​:​ពេល​មួយខែ​( ៣០​ថ្ងៃ​)​ឡើយ​។ ពិសេស​បញ្ហា​នេះ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​ដែនដី ខាង​សាខា​ពន្ធដារ និង​ខាង​អង្គភាព​ច្រកចេញចូល​តែមួយ​។​

​លោក​បាន​បន្តថា ក្នុង​នោះបាន​ចងក្រង​ជា​សេចក្តីណែនាំ​មួយ​ដាក់​ឆ្លង​ក្រុមប្រឹក្សា​ខេត្ត ដោយបាន​អនុម័ត ហើយ​លោក​ក៏បាន​ចុះហត្ថលេខា​រួចហើយ​។ ប៉ុន្តែ​ក្នុង​សេចក្តីណែនាំ​ពី​នីតិវិធី​នេះ គឺ​សូមឱ្យ​រៀបចំ​ឯកសារ​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ឱ្យបាន​តាំងពី​ដើមទី​។ ដោយ​ជៀសវាង​ពេល​ឯកសារ​ប​ញ្ជួ​ន​មកដល់​ថ្នាក់​ខេត្ត​បែរជា​មិន​គ្រប់គ្រាន់ ឬ​ខុស​នាំឱ្យ​មានការ​ប​ញ្ជួ​ន​ត្រឡប់​ទៅ​ត្រឡប់មក បណ្តាលឱ្យ​យឺត​យាវ​ទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អនុប្រធាន​ទី​២​នៃ​រដ្ឋសភា...

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស...

រដ្ឋសភា បានអនុម័ត​សេចក្តី...

ដោយៈ ញ៉ែម សុផល / ភ្នំពេញៈ...

​សម្ដេច​តេ​ជោ ហ៊ុន សែន មា...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...