Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌ​ដូ...

អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី​ក្រោយ​ឱវាទ​ចុះ​ចែក​ម៉ាស​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​៖ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​បន្ត​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះ​ចែក​ម៉ាស់​ដែលជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ខ្វះ គ្មាន​លទ្ធភាព​ទិញ​ម៉ាស់ នៅក្នុង​មូលដ្ឋាន​ខណ្ឌ ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​ជម្ងឺ​COVID-19 តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌដូនពេញ​
​និង លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​បន្ត​ចុះ​ចែក​ម៉ាស់​ចំនួន​១​ម៉ឺន​ម៉ាស់​បន្តទៀត​ដល់​មូលដ្ឋាន​សង្កាត់​ផ្សារ​ថ្មី​ទី​២​និង​សង្កាត់​ស្រះចក នៅតាម​បណ្ដោយ​ផ្លូវ​រថយន្ត​ភ្លើង​។​

​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល លើកឡើងថា ម៉ាស់​ដែល​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ចុះ​ចែកជូន​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ចែកជូន​ពាក់ បង្កា​ទប់ស្កាត់​នៃ​ការឆ្លង​ជម្ងឺ​កូ​វីត​១៩ ដោយ​ក្នុង​ប្រជាពលរដ្ឋ​ម្នាក់​ទទួលបាន​ម៉ាស់​ចំនួន​២​ម៉ាស់​។​

​លោក អភិបាលខណ្ឌ​បាន​បន្តទៀតថា កាលពី​ថ្ងៃទី​១២​ខែវិច្ឆិកា កម្លាំង​គ​ណះ​បញ្ជាការ​ឯក​ខណ្ឌដូនពេញ​ចុះ​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​អស់​ចំនួន​១​ម៉ឺន​ម៉ាស់ ដូ​ច្នះ​នៅ​ព្រឹក​ថ្ងៃទី​១៣​នេះ បន្ត​ចុះ​ចែក​ម៉ាស់​ចំនួន​១​ម៉ឺន​ម៉ាស់​បន្ថែមទៀត និង​បន្ត​រហូតដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា​។ សូមបញ្ជាក់​ផងដែរ​ដោយ​ម៉ាស់​ប្រភេទ​ក្រណាត់​នេះ​អាច​បោកគក់​បាន ហើយក៏​អាច​ប្រើប្រាស់​បាន​ពី ២​ខែ​ទៅ​៣​ខែ​ផងដែរ បើ​យើង​ចេះ​ថែរក្សា​វា​បានល្អ​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ពាក់​ម៉ាស់​ការពារ​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​–១៩៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ឃុំខ្លួន​បុរស​ម្នាក់​ជួញ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

អ្នក​ប្រឆាំង​តវ៉ា​ថៃ ជួបជ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

នាយករដ្ឋមន្ត្រី​ហៅ​ការឆ្ល...

​ដោយៈ​តារា​រិ​ទ្ធ​/​ស...

រដ្ឋមន្ត្រី​ក្រសួងបរិស្ថា...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ...