ដោយ: កាំពី/ក្រចេះ: កម្លាំងនគរបាលក្រុងក្រចេះដឹកនាំដោយលោក អេង ហឿន អធិការក្រុងក្រចេះ ដោយមានការចង្អុលបង្ហាញពីស្នងការនគរបាលខេត្តក្រចេះ និងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាមួយគ្រឿងញៀនជាច្រើនកញ្ចប់ ស្ថិតនៅភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នេះ។
លោក អេង ហឿន អធិការនគរបាលក្រុងក្រចេះបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទីថ្ងៃទី១៣ខែ វិច្ឆិកាឆ្នាំ២០២០នេះថា ជនសង្ស័យមានឈ្មោះ ម៉េង សុគន្ធឆៃ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិ-សង្កាត់ខាងលើ និងដកហូតវត្ថុតាងបានរួមមាន៖ ម្សៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន ០១កញ្ចប់តូច។
លោកអធិការបានបញ្ជាក់ទៀតថា ក្រោយពីមានចម្លើយសារភាពរបស់ឈ្មោះ ម៉េង សុគន្ធឆៃ នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នេះ កម្លាំងជំនាញគ្រឿងញៀនក្រុងក្រចេះ សហការជាមួយជំនាញការិយាល័យគ្រឿងញៀនខេត្ត អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ បន្តឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត នៅចំណុចស្ថិតក្នុងភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
១/ឈ្មោះ ផាន់ សុភា ភេទប្រុស អាយុ៣៩ឆ្នាំ។
២/ឈ្មោះ សន ដារ៉ា ហៅជា ភេទប្រុស អាយុ៣១ឆ្នាំ។
៣/ឈ្មោះ ថុល ម៉េងថាន់ ភេទប្រុស អាយុ ៣២ឆ្នាំ។
សូមបញ្ជាក់ជនសង្ស័យចំនួន០៣នាក់មានទីលំនៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ដកហូតវត្ថុតាងបានរួមមាន ៖ម្សៅក្រាមពណ៌ស ចំនួន ០៨កញ្ចប់ធំ០៣កញ្ចប់ តូច០៥កញ្ចប,ទុយោសម្រាប់ចូករំលែកគ្រឿងញៀន ចំនួន១០, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនម៉ូតូ ចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យចំនួន៤នាក់ និង វត្ថុតាងមួយ ត្រូវបានឃាត់ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីចាត់ការតាមនីតិវិធី៕ ល