Home កីឡា សុន ហុង​មីន ស...

សុន ហុង​មីន សង្ស័យ​តែ​ជាប់​ឈ្មោះ​ចូល​លេង​ជម្រើសជាតិ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សៅរ៍

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សេ​អ៊ូ​ល​, កូរ៉េខាងត្បូង ៖ សុន ហុង​មីន បានបង្ហាញខ្លួនដល់ក្រុម​ជម្រើសជាតិ​សម្រាប់​កូរ៉េខាងត្បូង​នៅ​សប្តាហ៍​នេះ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០២០ ប្រហែល​ក្នុងនាម​ជា​កីឡាករ​មានតម្លៃ​បំផុត​មួយ​នៅក្នុង​ក្របខ័ណ្ឌ English Premier Leagueដែលនងចូលលេងអោយក្រុម​ជម្រើសជាតិ​សម្រាប់​កូរ៉េខាងត្បូង​ ។​

​អ្នកគាំទ្រ​កូរ៉េ​រំពឹង​ថា​ខ្សែប្រយុទ្ធ​រូប​នេះ​នឹង​បញ្ចេញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គាត់​សម្រាប់​ក្រុម​កូរ៉េខាងត្បូង​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ម៉ិក​ស៊ិ​កនៅ​ថ្ងៃ​សៅរ៍​ក្នុងប្រទេស​អូទ្រីស​។​

​តារា​របស់ Tottenham Hotspur រូប​នេះ​គឺជា​អ្នក​រក​គ្រាប់​បាល់​នាំមុខគេ​នៅ​លី​ក​កំពូល​របស់​អង់គ្លេស​ដោយ​រកបាន ៨ គ្រាប់​ក្នុង ៨ ប្រកួត​គិត​មក​ទល់​ពេល​នេះ​។ សុន​អាយុ ២៨ ឆ្នាំ​លេង​បាន​ល្អ​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​រហូតដល់​ថ្នាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​ណែនាំ​ឱ្យ Spurs ត្រៀម​ផ្តល់​កិច្ចសន្យា​ថ្មី​ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​របស់​សុន​ពី​ចំនួន ១៤០.០០០ ផោន​អង់គ្លេស (១៨៥.០០០ ដុល្លារ​) ទៅ​ប្រហែល ២០ ម៉ឺន​ផោន​អង់គ្លេស (២៦៤.០០០ ដុល្លារ​) រហូតដល់​ឆ្នាំ ២០២៥ ឬ ២០២៦ ។​

​ទោះយ៉ាងណា ប្រធាន​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​រូប​នេះរ​ក​បាន​ត្រឹមតែ ២៦ គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញ​ខ្លួន​ចំនួន ៨៧ លើក​សម្រាប់​ប្រទេស​របស់​គាត់​ហើយ​ពេល​ខ្លះ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ជា​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ​។​

​សុន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​វិច្ឆិកា​ថា “​ខ្ញុំ​តែងតែ​ព្យាយាម​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​សម្រាប់ Tottenham និង​នៅក្នុង​ក្រុម​ជម្រើសជាតិ​ហើយ​ព្យាយាម​បង្ហាញ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​។ វា​មាន​អារម្មណ៍​ខុសគ្នា​ក្នុង​ការលេង​ឱ្យ​ក្រុម​ជម្រើសជាតិ​និង​សម្រាប់​ក្រុម Spurs ។ យើង​នឹង​ត្រៀម​ខ្លួន​ឱ្យបាន​ល្អ​ដើម្បី​យើង​អាច​លេង​បាន​ល្អ​សម្រាប់​អ្នកគាំទ្រ​”៕

សុន​សង្ស័យ​ជាប់​ក្នុង​ជម្រើសជាតិ​កូរ៉េខាងត្បូ​ង​ក្នុងពេលលេង​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ិក​ស៊ិកនៅ​ថ្ងៃ​សៅរ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ភ្នាក់ងារ​សាងសង់​និង​តម្ល...

​ដោយៈ​រិ​ទ្ធ​សែន​/​ខេត្តព...

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...