Home ព័ត៌មានអន្តរជាតិ ដ្រូ​នតា​ក់ស៊...

ដ្រូ​នតា​ក់ស៊ី​និង​ដ្រូ​ន​ដឹកជញ្ជូន​ចាប់ផ្តើម​ហោះ​សាកល្បង​លើ​មេឃ​នៅ​ទីក្រុង​សេ​អ៊ូ​ល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សេ​អ៊ូ​ល ៖ ដ្រូ​នតា​ក់ស៊ី​និង​ដ្រូ​ន​ដឹកជញ្ជូន​ត្រូវបាន​ហោះ​សាកល្បង​នៅ​រដ្ឋធានី​របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ (១១ វិច្ឆិកា​)​ខណៈ​ប្រទេស​នេះ​កាន់តែ​ខិត​ជិត​ទៅ​​រក​ការ​ដំណើរការ​យានយន្ត​គ្មាន​មនុស្ស​បើ​កនៅ​ឆ្នាំ ២០២៥ ។​

​ព្រឹត្តិការណ៍​សាកល្បង​នៅ​ជិត​ទន្លេ​ហាន​របស់​ទីក្រុង​សេ​អ៊ូ​ល​បាន​ផ្តល់​នូវ​ទិដ្ឋភាព​នាពេល​អនាគត​និង​អ្វី​ដែល​ជា​រូបរាង​របស់​យានយន្ត​ចេះ​ហោះ​នៅក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​នេះ​។ ​កូរ៉េខាងត្បូង​កំពុង​វិនិយោគ​ថវិកា​ប្រមាណ ២៤,៥ ពាន់​លាន​វ៉ុន (​ជាង​២២​លាន​ដុល្លារ​អាម៉េរិក​) រហូតដល់​ឆ្នាំ ២០២២ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ដែល​ហៅថា K-Drone System ។​

​ការហោះហើរ​សាកល្បង​នៅក្នុង​ឧទ្យាន​មាត់ទន្លេ​ស្ងប់ស្ងាត់​នេះ​បាន​ចាប់ផ្តើម​ជាមួយនឹង​ការហោះហើរ​នៃ​ដ្រូ​ន​តូចៗ​ជាច្រើន​គ្រឿង​ដែល​រចនា​ឡើង​ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​ចរាចរណ៍​និង​ការ​ប្រុង​​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​។​

​ស៊ី​រ៉ែ​ន​នឹង​រោទិ៍​ផ្តល់​សញ្ញា​បើកផ្លូវ មុន​ពេល​ដ្រូ​ន​ធំ​ដែល​មាន​កៅអី​ពីរ​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Ehang ចាប់ផ្តើម​ហោះហើរ​។​

​គ្មាន​អ្នកដំណើ​រណា​ម្នាក់​ជិះ​នៅលើ​ដ្រូ​ន​ដែល​មាន​ប្រវែង ៥,៦ ម៉ែត្រ​នេះ​ទេ ដោយសារ​តែ​បទ​ប្បញ្ញត្តិ​ស្តីពី​សុវត្ថិភាព​។ ផ្ទុយទៅវិញ វា​ដឹក​បាវ​អង្ករ ៧០ គីឡូក្រាម​នៅ​កៅអី​របស់​វា​។​ដ្រូ​ន​នេះ​ហោះ​រំលង​លើ​ទន្លេ​​ហាន​ប្រហែល ១០ នាទី​ក្នុង​កម្ពស់​ប្រហែល ៣៦ ម៉ែត្រ​និង​បើក​ក្នុង​ល្បឿន​រហូតដល់ ៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​នៅពេល​ដែល​ដ្រូ​ន​នេះ​សាក​ភ្លើង​ពេញ វា​អាច​ហោះ​បាន ៣០ នាទី នេះ​យោងតាម​លោក​ប៊ីល ឆ​យ ប្រធាន​ផ្នែក​ទីផ្សារ​អាស៊ី​របស់​ក្រុមហ៊ុន Ehang​។ លោក​បាន​និយាយ​ថា​ដ្រូ​ន​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រើ​​ប្រាស់​រួច​ហើយ​នៅក្នុង​ប្រទេស​ចិន​សម្រាប់​ការដឹកជញ្ជូន ការ​ពន្លត់​អគ្គិភ័យ និង​សម្រាប់​គោលបំណង​ទេសចរណ៍​មួយចំនួនទៀត​៕

​ដ្រូ​នតា​ក់ស៊ី​កំពុង​ធ្វើ​តេស្ត​ហោះហើរ​នៅ​សេ​អ៊ូ​ល

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ត្រាំ​សន្យា​បន្ត​ជំទាស់​ល...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​ឃុំខ្លួន​បុរស​ម្នាក់​ជួញ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

អ្នក​ប្រឆាំង​តវ៉ា​ថៃ ជួបជ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

នាយករដ្ឋមន្ត្រី​ហៅ​ការឆ្ល...

​ដោយៈ​តារា​រិ​ទ្ធ​/​ស...