Home ព័ត៌មានជាតិ សន្តិសុខ នគរបាល​ការពារ...

នគរបាល​ការពារ​គោលដៅ​ប្រាសាទព្រះវិហារ​ម្នាក់​ជាន់មីន ផ្ទុះ​ដាច់​ត្រឹម​ប្រអប់​ជើងឆ្វេង​

ដោយៈ​ស​រិ​ទ្ធ​/​ព្រះ​វិហារៈ មន្ត្រីនគរបាល ការពារ​គោលដៅ​ប្រាសាទព្រះវិហារ​ម្នាក់ បាន ជាន់មីន​បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ត្រឹម​ប្រអប់ជើង​ខាងឆ្វេង រងរបួស​ជា​ទម្ងន់ ខណៈ​ចូលទៅ​បន្ទោរ​បង់​ក្នុងព្រៃ កាលពី វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងជើង ជណ្ដើរ​បុរាណ ឈៀង​ខាងកើត​ប្រាសាទព្រះវិហារ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​គឺ​លោក​អនុសេនីយ៍ឯក នួន ធឿន អាយុ​៤៦​ឆ្នាំ អត្ត​លេខ​៣៦០៧៧ ឋានៈ​មន្ត្រីនគរបាល​ប្រចាំការ នៅ​ចំណុច​ដំណាក់​១ ជណ្ដើរ​បុរាណ​ខាងកើត​ឈៀង​ខាង​ជើង​ប្រា​សាទព្រះវិហារ​ក្នុង​កងវរសេនាតូច​នគ​របាល​ការពារ​ព្រំដែន​គោក​លេខ​៧៩៥​មាន​ទីលំនៅ​ក្នុងភូមិ​ធម្មជាតិ​សម្ដេច​​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​អង្គភាព​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​១៦​មករា ខេត្តព្រះវិហារ​រួចហើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញ​ប្រជុំ​ត្រៀម​សម...

​ដោយៈ​សុផល​/​ភ្នំពេញ​: លោ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ខ្លួន​ថៅកែ​ហាង​លក់​គ្...

​ដោយ​:​អង្គរតូច​/​សៀមរាប​...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថ...

ដោយ​: សុផល / ភ្នំពេញ​: លោ...