Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​ខណ្ឌទ...

រដ្ឋបាល​ខណ្ឌទួលគោក​នឹង​ផាកពិន័យ​ប្រជាពលរដ្ឋ​ណា​ដែល​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: រដ្ឋបាល​ខណ្ឌទួលគោក​បានប្រកាសថា ចាប់ពី​ថ្ងៃនេះ​តទៅ ប្រជាពលរដ្ឋ​ណា​ដែល​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ នឹងធ្វើ​ការផាកពិន័យ​ហើយ​។​

​លោក ឯក ឃុន​ដឿ​ន​អភិបាល​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បានបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​មូលដ្ឋាន​ខណ្ឌទួលគោក​ស្ថានភាព​ទូទៅ​របស់​ដេប៉ូ​សំរាម​នៅមាន​សល់​បន្តិចបន្តួច​។ ដូ​ច្នះ​អាជ្ញាធរ​សំណូមពរ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តាជួយ​វេច​ខ្ចប់​និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​បន្តទៀត បើ​ពុំ​ដូច្នោះ​ទេ​អាជ្ញាធរ​នឹងធ្វើ​ការផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន​៥០០០០​រៀល​។​

​គួរ​រំលឹក​ផង​ថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ​លោក​ឯក ឃុន​ដឿ​ន បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​សម្អាត ប្រមូល​សំរាម​និង​ផ្សព្វផ្សាយ​អំពី​ការបង្ការ និង​ទប់ស្កាត់​កូ​វីដ​១៩ នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​។ ក្នុងនោះ​បានបញ្ជាក់​ឱ្យដឹងថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ មាន​សោភ័ណភាព បរិស្ថាន​ល្អ ហើយ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាព​ស្អាត​នោះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងបរិស្ថាន​បាន​បង្កើត​ឲ្យ​មានការ​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​៣ ដើម្បី​ប្រមូល​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...