Home ព័ត៌មានជាតិ នយោបាយ ​ថ្ងៃស្អែក​ក្...

​ថ្ងៃស្អែក​ក្រសួងសុខាភិបាលនឹងធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​លើក​ទី​៣សម្រាប់​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃ​៣វិច្ឆិកា​ ​ ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ព្រឹកស្អែក​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​នឹង​បន្ដធ្វើ​តេស្ត​លើ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ជា​លើក​ទី​៣​ចាប់ពី​ម៉ោង ៧​ព្រឹក​តទៅ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​គិតពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា​ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​បាន​ចំនួន ២,៥៥៣ វត្ថុ​សំណាក់ (​ក្នុង​ចំនួន នេះ​មាន​អ្នក​ដែល​ធ្វើតេស្ត​លើក​ទី​១ ចំនួន ១៧៣៤ នាក់ និង​លើក​ទី​២ ចំនួន​៨១៩​នាក់​) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បង្ហាញថា​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៤​នាក់​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ រីឯ​អ្នកមាន​លទ្ធផល​អវិជ្ជមាន​មាន​ចំនួន ១,៧៣០ នាក់​។​

​ការធ្វើ​តេស្ត​លើក​ទី​៤ និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៨ ខែវិច្ឆិកា ដែលជា​ថ្ងៃ​ចុងក្រោយ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ថ្ងៃទី ៣ ខែវិច្ឆិកា ២០២០ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...