ដោយៈរ៉ាម៉ន/ភ្នំពេញៈនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកស្រី ស្វាយ សុជាតិ អភិបាលរងខណ្ឌ តំណាង លោកឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌជ្រោយចង្វា ដោយមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និង ក្រុមការងារចុះឈ្មោះបោះឆ្នោតខណ្ឌជ្រោយចង្វារ បានចុះសួរសុខទុក្ខ នាំយកអំណោយជូនដល់ លោក មាស សុធី ប្រធានការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់ព្រែកតាសេក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អំណោយទាំងនោះមាន អង្ករ ២៥គ.គ្រ, មី០១កេស, ស្ករស០២កគ្រ, អំបិល០១ក.គ្រ, តែ០៥កញ្ចប់, ត្រីខ០៥កំប៉ុង, ទឹកស៊ីអ៊ីវវ០៣ដប, ទឹកត្រី០៣ដប, ទឹកផ្លែឈើ០៥កំប៉ុង, ទឹកដោះគោខាប់០៣កំប៉ុង, សារ៉ុង០១, ក្រម៉ា០១ និងថវិកា២,១០០,០០០រៀល ក្នុងនោះមានថវិការបស លោក ឃ្លាំង ហួត ចំនួន១លានរៀលដើម្បីដោះស្រាយការលំបាកចំពោះមុខ៕