Home ព័ត៌មានជាតិ សន្តិសុខ ទ្រី សុ​ផានិត...

ទ្រី សុ​ផានិត ដួលសន្លប់​ពេល​សមត្ថកិច្ច​បញ្ជូនមក​តុលាការ

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ស្ត្រី​ម្នាក់​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ដែល​គេ​ស្គាល់​ថា ជា​បងស្រី​បង្កើត​ថៅកែ​ពេជ្រ​ទ្រី​ដា​ណា បាន​ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​បញ្ជូនមក​តុលាការ​នៅ​រសៀល​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។ ប៉ុន្តែ​ពេលមកដល់​ស្រាប់តែ​ស្ត្រី​នេះ​ដួលសន្លប់ បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​។​

​ស្ត្រី​រូបនេះ​ឈ្មោះ ទ្រី សុ​ផានិត អាយុ​៣៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅតាម​ផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់លោក ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​លើ​សំណុំ​រឿងនេះ​។​

​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​នេះ​បាន​បញ្ជាក់ថា ឈ្មោះ ទ្រី សុ​ផានិត ត្រូវបាន​ចោទប្រកាន់​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០​ដែលមាន​ប្អូនស្រី​ឈ្មោះ​ទ្រី​ដា​ណា​ជាដើម​បណ្តឹង​។​

​ដីកា​ដដែល​បានបញ្ជាក់​ទៀតថា ជន​ត្រូវ​ចោទ​រូបនេះ​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលទៅ​បំភ្លឺ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ប៉ុន្តែ​ជន​ត្រូវ​ចោទ​យក​លេស​ថា មិនអាច​ចូលទៅ​បង្ហាញខ្លួន បាន​ដោយសារ​បញ្ហា​សុខភាព «​ផ្តាសាយធំ​» តែ​ធាតុពិត​ជន​ត្រូវ​ចោទ​រូបនេះ បាន​បង្ហោះ​លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...