Home ព័ត៌មានជាតិ នយោបាយ ស្តូប​សព​យុទ្...

ស្តូប​សព​យុទ្ធជន​ដ៏​វ័យ​ចំណាស់ នៅ​កោះកុង នឹងត្រូវ​ជួសជុល​កែលម្អ​ជាថ្មី​

ដោយៈ សុ​ផានី​តា/កោះកុងៈ ក្រសួងការពារជាតិ សហការ​ជាមួយ រដ្ឋបាលខេត្ត មន្ទីរជំនាញ និង​អាជ្ញាធរ ក្រុង​ខេមរភូមិន្ទ ត្រៀម​កែលម្អ​ជួសជុល​ថ្មី នូវ​ទីលាន​សព​អតីតយុទ្ធជន​ដែលមាន អាយុកាល​ច្រើន​ឆ្នាំ មកហើយ ឱ្យ​សក្តិសម​នឹង​តម្លៃ ដែល​ក្រុម​យុទ្ធ​មិត្ត តស៊ូ​បូជាជីវិត ដើម្បី​បុ​ព្ធ​ហេតុ​ការពារ​ទឹកដី ពី​ភ្លើងសង្គ្រាម​។​

​មិនមែនជា​រឿង​ចៃដន្យ​នោះទេ គឹ​សុទ្ធតែ​ការងារ ដែល​គ្រោងទុកជាមុន ច្រើន​ឆ្នាំ​មកហើយ ដោយសារតែ​ទាមទារ ឱ្យមាន​ការសិក្សា​ប្លង់គោល ថវិកា និង​សាមគ្គីភាព​សម្រាប់​ជួសជុល ទីលាន ផ្នូរ​សព​យុទ្ធជន នៅ​ខេត្តកោះកុង ឱ្យមាន​សោភ័ណភាព​ថ្មី​ស្អាត និង​តបស្នង ដឹងគុណ​។ ក្នុង​របប​ខ្មែរក្រហម មាន​ក្រុម​អតីតយុទ្ធជន ជាច្រើន​នាក់ បាន​តស៊ូ​បូជាជីវិត របស់ខ្លួន ក្នុងន័យ​ការពារ បូរណភាព​ទឹកដី ទាមទារ​យកសុខ​សន្តិភាព ជូន​ប្រទេសជាតិ មកវិញ ដោយ​អាចធ្វើឱ្យ​ប្រទេស​កម្ពុជា ក៏​កម្សត់ ក៏ដូចជា ខេត្តកោះកុង មានការ​អភិវឌ្ឍ ដូច​សព្វថ្ងៃ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ សាងសង់ បានឱ្យដឹងថាៈ មូលហេតុ​ដែលនាំឱ្យ​លោក ផ្តួចផ្តើម​ជួសជុល ស្តូប​សព​យុទ្ធ​ជននេះ ឡើងវិញ ក៏​ព្រោះតែ​ស្ថានភាព​ស្តូប បច្ចុប្បន្ន នៅ​ពុំទាន់​សក្តិសម​ជាទី​កន្លែង​គោរពបូជា ដឹងគុណ ដែល​ក្រុម​អតីតយុទ្ធជន ដែល​បាន​ពលី​ជីវិត ក្នុង​ភ្លើងសង្គ្រាម​ឡើយ​។ ដូច្នេះ​ទើប​រូបលោក សុំ​គោលការណ៍ ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បង្កើត​ក្រុមការងារ កៀរគរ​ថវិកា និង​គំរូ​ប្លង់ សម្រាប់​ជួសជុល​ថ្មី តាម​រចនាបទ​ខ្មែរ តែម្តងទៅ​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា ក្រុមការងារ​ពី​គម្រោងការ សាងសង់​ជួសជុល និង​ចុះ​ពិនិត្យមើល​ជាក់ស្តែង ទីលាន​ផ្នូរ​សព​យុទ្ធជន កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ២០២០ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បាន​បន្ថែមថាៈ សព និង​អដ្ឋិធាតុ​អតីតយុទ្ធជន ដែល​បាន​តម្កល់ នៅ​ទីលាន​ផ្នូរ​សព​យុទ្ធជន ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ មាន​ជាង ៤៤៧ នាក់​។​

​លោក យន្ត មីន ក៏​រម្លឹក​ដែរ​ថាៈ មែនទែនទៅ លោក​មានបំណង កៀរគ​ជំនួយ​ជា​ថវិកា សម្ភារ បម្រើការ​ដល់​សកម្មភាព ជួសជុល​ស្តូប​នេះ តាំងពី​លោក នៅ​ជា​មេ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិ ការ​សឹក​រង ខេត្តកោះកុង មកម្ល៉េះ​។ តែ​ពេលវេលា​មិន​អំណោយផល ដល់​រូបលោក​ពោលគឺ ទើបតែ​ពេលនេះ​។​

​តាម​គម្រោង នឹង​ជួសជុល​ថ្មី​ឡើងវិញ លើ​ផ្ទៃដី​រាង​ចតុកោណ​ប៉ោង ប្រមាណ ៩.០១៩ ម៉ែត្រ​។ ក្នុងនោះ​មាន​របង​ហ៊ុមព័ទ្ធ​ជុំវិញ កន្លែង​ចត​រថយន្ត ស្តូប​កោដ្ឋ ផ្នូរ សួនច្បារ និង​អគារ​បម្រើការ ខាង​សាសនា​។ ចំពោះ​រយៈពេល​ជួសជុល ៣ ឆ្នាំ អាស្រ័យ​ស្ថានភាព ជាក់ស្តែង​ទៀត​។​

​ស្តូប​សព​អតីតយុទ្ធជន​នេះ បាន​តម្កល់សព និង​អដ្ឋិធាតុ​យុទ្ធជន ដែល​បាន​បូជា​សាច់​ស្រស់​ឈាម ក្នុង​ភ្លើងសង្គ្រាម របប​ខ្មែរក្រហម តាំងតែ​ពី​ឆ្នាំ​១៩៧៩ មកទល់​ពេលបច្ចុប្បន្ន​។ ក្រៅពី​ការជួសជុល សាងសង់​ស្តូប​នេះដែរ ក្រសួងការពារជាតិ ក៏​កំពុង​ស្ថាបនា ស្តូប​នយោបាយ​ឈ្នះ​ឈ្នះ មួយទៀតផងដែរ​៕​PC /V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular