ប្រជាពលរដ្ឋរ​២​ឃុំ​នៅ​ស្រុក​រលាប្អៀរ ១៥​គ្រួសារ ទទួល​អំណោយ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អណ្ដូង​ស្នាយ និង​ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ចំនួន​១៥​គ្រួសារ ទទួលបាន​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ក្រោម​ធិបតី​ភាព​លោក អម សុភា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ លោកស្រី ប៊​ន សុ​ភី អនុប្រធាន​គណៈកម្មាធិកា​រ​សាខា លោក សៀត គឹម​លៀង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា មន្ត្រី​ប្រតិបត្តិ​សាខា អនុសាខា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ គ្រួសារ​ចាស់ជរា គ្មាន​ទីពឹង ១៥​គ្រួសារ ក្នុង​ឃុំ​អណ្ដូង​ស្នាយ និង​ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ព្រមទាំង​ណែនាំ​អំពី​វិធី​បង្ការ ការពារ ការដាក់​ខ្លួន​ឱ្យ​ស្ថិតនៅ​ដាច់ដោយឡែក ការប្រើប្រាស់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ការបង្ការ និង​ទប់ស្កាត់ ជម្ងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ទូទាំង​សកលលោក​។

​អំណោយ​ដែល​គ្រួសារ​នីមួយៗ​ទទួលបាន​មាន អង្ករ​២៥​គីឡូក្រាម ,​មី​០១​កេស ,​ត្រីខ​១០​កំប៉ុង ,​មុង​០១, ភួយ​០១ ,​ក្រមា​០១, សា​រ៉ុង​០១, សាប៊ូ​២​ដុំ​, ទឹកត្រី​-​ទឹកស៊ីអ៊ីវ​១​យួរ​, សាប៊ូ​លាងចាន ៤​ដប (២​លីត្រ ជា​អំណោយ​របស់​អនុសាខា​ក​ក្រក ស្រុក​រលាប្អៀរ​) និង​ថវិកា ៤០,០០០​រៀល​ផងដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...