Home ព័ត៌មានជាតិ អប់រំ រដ្ឋ​បា​ខេត្ត...

រដ្ឋ​បា​ខេត្តបាត់ដំបង​នាំយក ម៉ាស់​និង​អាលកុល​ទៅ​ប្រគល់ជូនសាលាបឋមសិក្សា​ចំនួន​៨ ក្នុងក្រុងបាត់ដំបង

ដោយ​: គ្រញូង / បាត់ដំបង​: នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​នាំយក​ម៉ាស់​ចំនួន​៨០០០​បន្ទះ និង​អាលកុល​ចំនួន​៩៦​ដប សម្រាប់​ប្រើប្រាស់​ការពារ និង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ ទៅ​ប្រគល់ជូន​លោកគ្រូ អ្នកគ្រូ​និង​សិស្សានុសិស្ស​សម្រាប់​ប្រើប្រាស់​ក្នុងកំឡុងពេល នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​លើក​ទី​២​នៅតាម​សាលា​បឋម​សិក្សា​ចំនួន​៨​។​

​សាលាបឋមសិក្សា​ចំនួន​៨ ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះ​មាន​៖ ១- សាលាបឋមសិក្សា វត្ត​កំផែង ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ , ២- សាលាបឋមសិក្សា អូរ​តា​គាំ​២ ៣- សាលាបឋមសិក្សា​អូរ​តា​គាំ​១ ស្ថិតក្នុង​សង្កាត់​ទួល​តា​ឯក ៤- សាលាបឋមសិក្សា ហ៊ុន សែន អូរ​ចារ ស្ថិតក្នុង​សង្កាត់​អូរ​ចារ​នាពេល​នោះដែរ​លោក អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​សាលា​មតេយ្យ អូរ​ចារ ស្ថិតក្នុង​សង្កាត់​អូរ​ចារ និង​បាន​ជួយ​ចាក់ដី​ក្នុង​បរិវេណ​សាលា​មតេយ្យ​ចំនួន​១០​ឡាន ផងដែរ​និង​បាន​បន្ត​នាំយក​ម៉ាស់ និង​អាល់កុល ទៅ​ប្រគល់ជូន​សាលាបឋមសិក្សា​ពោធិ៍​វង្ស ស្ថិតក្នុង​សង្កាត់​ចំការ​សំរោង​, ៦- សាលាបឋមសិក្សា មិត្តភាព​ស្ថិតក្នុង​សង្កាត់​ស្លា​កែ​ត​, ៧- សាលាបឋមសិក្សា​ថ្កូវ ស្ថិតក្នុង​សង្កាត់​ក្តុល​ដូនទាវ និង ៨- សាលាបឋមសិក្សា​វត្ត​លៀប​ស្ថិតក្នុង​សង្កាត់​ចំការ​សំរោង​។ ដែល​ក្នុង​សាលាបឋមសិក្សា​និ​មួយៗ​ទទួលបាន​ម៉ាស់​ចំនួន ១០០០​ម៉ាស់​និង​អាល់កុល​លាងដៃ​១២​ដប​។​

​ក្នុងឱកាស​ប្រគល់​ម៉ាស់​និង​អាល់កុល​ដល់​សាលារៀន សម្រាប់​ប្រើប្រាស់​ការពារ បង្ការ ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩, លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ស្រប​ពេលដែល​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង បាននិងកំពុង​បន្ត​ចូលរួម​ការពារ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ជម្ងឺឆ្លង​កូ​វីដ​-១៩ ដោយបាន​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​តាម​ការណែនាំ​របស់​អាជ្ញា​ធរ និង​ក្រុមគ្រូពេទ្យ និង​តាម​យន្តការ​ច​ត្តា​ឡី​ស័ក ព្រមទាំង​អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...