Home ព័ត៌មានជាតិ សន្តិសុខ ការបង្ក្រាប​ប...

ការបង្ក្រាប​បទល្មើស​នេសាទ​នៅតែមាន​ជា​បន្តបន្ទាប់​នៅ​ពោធិ៍សាត់​

ដោយ​រិ​ទ្ធិ​សែនៈ​/​ខេត្តពោធិសាត់​:មកទល់នឹង​ថ្ងៃទី​១៣ ​ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ​សមត្ថកិច្ច​ផ្នែក​ជំនាញ​សង្កាត់រដ្ឋបាល​ជលផល​កណ្តៀង​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់​ត្រូវគេ​មើលឃើញថា​នៅតែ​បន្ត​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​ជ​ល​ផល​ ជា​បន្តបន្ទាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។​

​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល​ខាងលើនេះ ធ្វើឡើង​នៅ​ចំណុច​ខាងលិច ភូមិ ចា​រុះ ឃុំ​រាំ​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បាន​០១​ករណី ដោយ​វត្ថុតាង ត្រូវបានធ្វើ​ការរុះរើ និង​បំផ្លាញចោល​នូវ​របាំង​ស្បៃ​មុង​ចំនួន​៤​ខ្សែ ប្រវែង​១០៥០​ម៉ែត្រ ក្បាល​បរចាប់​ត្រី​ចំនួន​៥​គ្រឿង បង្គោល​ចម្រឹង​ចំនួន ៣៧០​ដើម និង​បាន​ចាក់​លែង​ត្រី​ចំរុះ​ចូលទៅក្នុង​ទន្លេ​វិញ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា​រាល់​ករណី​ចេញ​បង្ក្រាប​បទល្មើស​នេសាទ​ម្ដងៗ​សមត្ថកិច្ច​មិនដែល​បាន​ឃាត់​ខ្លូន​ម្ចាស់​របាំង​ម្ដងណា​ឡើយ​នៅពេល​សមត្ថកិច្ច​ជំនាញ​ទៅដល់​ជនល្មើស​បាន​គេចខ្លួនបាត់​ទៅហើយ ។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ​សមត្ថកិច្ច​ជំនាញ​នៅតែ​បន្ត​ការបង្ក្រាប​អោយ​ដូច​ភ្លៀងរលឹម​ដោយ​ធ្វើយ៉ាងណា​ឲ្យ​បទល្មើស​មានការ​ថយចុះ​ជា​បន្តបន្ទាប់​ផងដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular