Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ ពីរ​...

ជនសង្ស័យ ពីរ​នាក់ ដែល​កាន់កាប់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​ឃុំខ្លួន​

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ ជនសង្ស័យ​ចំនួន ពីរ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​កាន់កាប់ និង​ដឹក ជញ្ជូន​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត បាន​ត្រូវ​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

​ជនសង្ស័យ ឈ្មោះ សេង សៀង​ហា ហៅ ជ្រូក ភេទ​ប្រុស បាន​ត្រូវ​កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​ថ្ងៃទី​៩ វិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ នៅ​ចំណុច​យឿ​លក់​ត្រី ស្ថិតក្នុង​ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី ភ្នំពេញ​។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ សេង សៀង​ហា ហៅ ជ្រូក រួម​នឹង​អាវុធ​ម៉ាក បេ​រឺ​តា លេខ M ៥០៩៣៥Z ចំនួន ១​ដើម ដែក​កាច់ក​ម៉ូតូ ចំនួន​១ សមត្ថកិច្ច បាន​អនុវត្តន៍​វិធានការ​ជំនាញ និង​មានការ​សម្របសម្រួល ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី ភ្នំពេញ នៅបាន​ស្រាវជ្រាវ ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ឈាង ដា​វីត ភេទ​ប្រុស នៅ​ចំណុច​ស្តុ​ប​ផ្សារ​ស៊ិន​ជូ​រី ផ្លា​ហ្សា សង្កាត់​កា​កាប ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្រោយពី​សាកសួរ ជនសង្ស័យ បាន​សារភាពថាៈ នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ខ្លួន​និង​បក្ខពួក ឈ្មោះ ភ័ក្ត្រ បានធ្វើ​សកម្មភាព គាស់​ផ្ទះ​នៅ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ យកបាន​អាវុធ ម៉ាក បេ​រឺ​តា ចំនួន​១​ដើម អាយ​ផេ​ត ១ ប្រាក់ ៤០០ ដុល្លារ​អាម៉េរិក ។ ចំណែក អាវុធ​ម៉ាក បេ​រឺ​តា ខ្លួន​បាន​យកទៅលក់ ឲ្យ​ឈ្មោះ សេង សៀង​ហា ហៅ ជ្រូក តម្លៃ ៦០០ ដុល្លារ តែ​ឈ្មោះ ជ្រូក ពុំទាន់​មាន​លុយ ឲ្យ​នៅឡើយ​៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០...

ដោយៈ សុផល / ភ្នំពេញៈ ក្នុ...

មន្ត្រី​ផ្នែក​ស្រាវជ្រាវ​...

​ដោយៈ ដេប៉ូ/មណ្ឌលគិរីៈ មន...

ជនសង្ស័យ​៣​នាក់ ត្រូវ​សមត...

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ...

អ្នកបើករថយន្ត​ក្រុមហ៊ុន​ស...

​ ដោយៈ​ស​រិ​ទ្ធ​/​ភ្នំ...