Home ព័ត៌មានជាតិ សន្តិសុខ ពលរដ្ឋ​ជាង ១០...

ពលរដ្ឋ​ជាង ១០០ គ្រួសារ បាន​រំសាយ​ការតវ៉ា​វិញ នៅពេល​តុលាការ ផ្អាក​ការអនុវត្ត​សាលក្រម រុះរើ​លំនៅដ្ឋាន

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ប្រជាពលរដ្ឋ ជាង ១០០ គ្រួសា នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បាននាំគ្នា​លើក​បដា ស្រែក​តវ៉ា ទាមទារ​រក​យុត្តិធម៌ ហើយ​ត្រៀម​ជំទាស់ ប៉ុន្តែ​បាន​រំសាយ​វិញ បន្ទាប់ពី​អាជ្ញាធរ តុលាការ ផ្អាក​ការអនុវត្ត​សាលក្រម រុះរើ​លំនៅដ្ឋាន​វិញ​។​

​ប្រជាពលរដ្ឋ​ទាំងនោះ បាន​អះអាងថាៈ ពួកគេ​ប្រមាណ ១០០ គ្រួសារ រស់នៅ និង​អាស្រ័យ​ផល លើ​ដីធ្លី​ម្តុំ​អគារ​ថ្មី (​អគារ​បុគ្គលិក កម្មករ នៃ​ក្រុមហ៊ុន​កាស៊ីណូ ហ្ក្រែ​ន​ដាយ​អឺ​មិន ) ភូមិ​អូរជ្រៅ​សង្កាត់​/ ក្រុង​ប៉ោយប៉ែត ច្រើន​ឆ្នាំ​មកហើយ​។ ហេតុនេះ ពួកគេ​ត្រៀម​ជំទាស់​នឹង​ការអនុវត្ត សាលក្រម​របស់​សាលាដំបូង ខេត្តបន្ទាយមានជ័យ ដែល​បម្រុង​អនុវត្ត​សាលក្រម រុះរើ​លំនៅដ្ឋាន​របស់​ពួកខ្លួន ។

​ពួកគេ បាន​ជួបជុំគ្នា លើក​បដា​តវ៉ា​នេះ គឺធ្វើឡើង បន្ទាប់ពី​ពួកគាត់ ទទួល​ព័ត៌មាន​ថា នា​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា នេះ គេ​នឹង​ចុះ​អនុវត្ត​សាលក្រម រុះរើ​លំនៅដ្ឋាន របស់​ពួកគាត់ ។​

​ទោះបីជា​យ៉ាងណា មកទល់នឹង​រសៀល ថ្ងៃ​ដដែល គេ​មិនទាន់​ឃើញ​មាន មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ខាង​តុលាការ ចុះមក​ដល់ ចំណុច​បម្រុង​រុះរើ លំនៅឋាន​នោះ នៅឡើយ​ទេ​។​

​យោង​ប្រភព​មួយ បាន​លើកឡើងថា ដី​នោះ មាន​ប្លង់រឹង មាន​ទំហំ​ប្រមាណ ៣ ហិកតា ដែល​ម្ចាស់​ដើម គឺ​លោក លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែ​លក់ដូរ​អោយ​ម្ចាស់​ថ្មី ជាច្រើន​តំណ​។ ក្នុងនោះ ចុងក្រោយ​គឺ ឈ្មោះ វ៉ែន ខេ​ម​រិ​ន្ទ្រ ភេទ​ប្រុស ជា​អ្នកកាន់កាប់​ប្លង់ដី​នោះ ហើយ​បាន​ក្តីក្តាំ ឈ្នះ​ដល់​តុលាការ​កំពូល ហើយ​ត្រូវ​ស្នើសុំ​តុលាការ ខេត្តបន្ទាយមានជ័យ អនុវត្ត​សាលក្រម ហើយ​គ្រោង​ធ្វើ ១​លើក​ទៀត នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយ​បរិយាកាស មិន​អំណោយផល ក៏​ផ្អាក​ទៅវិញ​។ សូម​បញ្ជក់​ថា ទីតាំង​ដី​ខាងលើ គឺ​ត្រូវបាន​មនុស្ស ដូចខាងលើ ចូលទៅ​កាន់កាប់ តាំង​លំនៅ រស់នៅ​ពពាក់ពពូន អស់ហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...