Home ព័ត៌មានជាតិ សង្គម បើកវេទិកាផ្សព...

បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុករំដួល

ដោយ:វ៉ៃកូ/ស្វាយរៀង:លោក ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុករំដួល។

សូមបញ្ជាក់ជូនថា អង្គវេទិកានេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា៖ ១- ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ២-ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណ: ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និងសំណង់ ។ ៣-ការធ្វើអត្តសញ្ញាណប័ណ្ណ និងការចុះសំបុត្រអត្រានុកូលដ្ឋាន ៤- សុខភាពអនាម័យ បរិស្ថាន អគ្គិសនី និងការបោះបង់ការសិក្សា ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular