ធនាគារ ជីប ម៉ុង ប្រគល់​ថវិកា​ដែល​សប្បុរសជន​បរិច្ចាគ​តាម ជីប ម៉ុង ប៊ែ​ង Appជូន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​

​ដោយៈ​សុផល​/​ភ្នំពេញ​៖ធនាគារជីបម៉ុងបានប្រគល់​ថវិកា​របស់​សប្បុរសជនដែល​ បាន​បរិច្ចាគ​តាម​កម្មវិធី​ទូរ​សព្ទ​ដៃ ជីប ម៉ុង ប៊ែ​ង Appសរុប​១០​លាន​រៀល ជូន​គណៈ កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ប្រើប្រាស់​ជួយ​ដល់​ពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នាពេល​កន្លងមក​។

ធនាគារ ជីប ម៉ុង បានរៀបចំ​យុទ្ធនាការ​បរិច្ចាគ​នេះចាប់ពី​ថ្ងៃទី​២១តុលារហូត ដល់ ​ថ្ងៃ ១០​វិច្ឆិកា ឆ្នាំ​២០២០​នេះ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន ក៏ដូចជា​អ្នកប្រើប្រាស់​សេវា កម្ម​របស់​ធនាគារ ជីប ម៉ុង ទាំងអស់​អាចរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​តាមរយៈ ការបរិច្ចាគ​តាម​កម្មវិធី​ទូរ​សព្ទ​ដៃ ជីប ម៉ុង ប៊ែ​ង App ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ សារ​ទឹកជំនន់​។​

​ក្រុមហ៊ុនមេ​របស់​ធនា​គារ ជីប ម៉ុង គឺ​ក្រុមហ៊ុន ជីប ម៉ុង បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជា​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​សកម្មភាព​សង្គម ជាពិសេស​ក្នុងអំឡុង​ពេលដែល​កម្ពុ​ជា​ជួបប្រទះ​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​។ ក្នុងនោះ ជីប ម៉ុង បាន​បរិច្ចាគ​ថវិកា​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ អង្ករ និង​ភេសជ្ជៈ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចុះ​ចាប់​និង​កាត់​ទ្រុង​រ...

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​...

ក្រុម​អ្នកបើក​តាក់ស៊ី​ចោទ...

​ដោយ​:​កញ្ញា​ឌី​/​ភ្នំពេញ...

តុលាការ​សាកសួរ​បុរស​ជនជាត...

​ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈ​...

​ព្រះរាជអាជ្ញា​ខេត្តកំពង់...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...