ដោយៈទេពកង្រី/ខេត្តកំពង់ឆ្នាំង:ស្ថានភាពទឹកទន្លេនៅក្នុងខេត្តកំពង់ឆ្នាំងបានហូរប្រឡប់ចុះទៅផ្នែកខាងក្រោមហើយបន្ទាប់ពីឡើងទៅតាមរដូវកាលមកនោះ ។
បើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងដែលយើងទទួលបាននៅថ្ងៃនេះកម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមថ្ងៃទី13 វិច្ឆិកា 2020 នេះទឹកទន្លេសាបមានកំពស់ 7.45ម៉ែត្របើធៀបនឹងឆ្នាំ2019, ទឹកទន្លេមានកម្ពស់ 6.០០ម៉ែត្រ ខណៈទឹកទន្លេដែលត្រូវប្រកាសអាសន្នមានកម្ពស់រហូតដល់11ម៉ែត្រ ។
សូមបញ្ជាក់ផងដែរថាករណីទឹកទន្លេឡើងនិងមានការជន់លិចដោយជំនន់ទឹកភ្លៀងកន្លងទៅនៅកន្លែងខ្លះក្នុងខេត្តកំពង់ឆ្នាំងមិនមានការជម្លៀសទៅទីទួលសុវត្ថភាពនិងមិនមានជនលិចផ្ទះសម្បែងប្រជាពលរដ្ឋនោះឡើយគ្រាដែលអាជ្ញាធខេត្តបានត្រៀមបំរុងការជួយសង្គ្រោះរួចរាល់៕