Home ព័ត៌មានអន្តរជាតិ ចិន​ព្រមាន​ចា...

ចិន​ព្រមាន​ចាត់ការ បន្ទាប់​ពី​ផ​ម​ផេវ និយាយ​ថា​តៃវ៉ាន់​មិន​ជា​ផ្នែក​របស់​ចិន​

ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ ​ចិន​នឹង​វាយបក​ប្រឆាំងនឹង​ចំណាត់ការ​ណាមួយ​ដែល​ធ្វើឲ្យ​ខូច​ផល​ប្រយោជន៍​ស្នូល​របស់​ខ្លួន។ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​និយាយថា តៃវ៉ាន់​មិនជា​ផ្នែក​មួយ​របស់​ចិន​។​

​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​បញ្ហា​រសើប​និង​សំខាន់​បំផុត​នៅក្នុង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាម៉េរិក និង​ត្រូវ​បាន​ធ្វើឲ្យ​ខឹង​ដោយសារតែ​រដ្ឋាភិបាលរ​បស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្កើន​ការ​​គាំទ្រ​កោះ​គ្រប់​គ្រប​តាម​បែប​ប្រជាធិបតេយ្យ​មួយ​នេះ​(​តៃវ៉ាន់​) ដូចជា​ការលក់​សព្វាវុធ​ជាដើម​។​

​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ក្នុង​វិទ្យុ​អាម៉េរិក​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ផ​ម​ផេវ បាន​និយាយថា​« តៃវ៉ាន់​មិនជា​ផ្នែក​មួយ​របស់​ចិន​ទេ​។​វា​ត្រូវ​បាន​ទទួលស្គាល់​ជាមួយនឹង​ការងារ​ដែល​រដ្ឋាភិបាល​រី​ហ្គែ​ន បាន​ដាក់ចេញ​គោលនយោបាយ​ដែល​សហរដ្ឋ​អាម៉េរិក​បាន​ប្រកាន់ខ្ជាប់​មក​អស់​ពេល​៣​ទសវត្សរ៍​កន្លះ​មកហើយ​»​។​

​សហរដ្ឋ​អាម៉េរិក​តំរូវ​ដោយ​ច្បាប់​ត្រូវ​ការពា​រកោះ​តៃវ៉ាន់ ជាមួយនឹង​មធ្យោបាយ​ការពារ​ខ្លួន និង​គ្រាន់តែ​ទទួលស្គាល់​ជ​ជំហ​រផ្លូវការ​របស់​ចិន​ថា តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន ជាជាង​ទទួលស្គាល់​ការអះអាង​​របស់​ចិន​ជា​សាធារណៈ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រ៉​យ​ទ័រ​។​

​ថ្លែង​នៅ​ក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន វ៉ាង វេន​ប៊ីន បាន​និយាយថា​កោះ​តៃវ៉ាន់​ជា​ផ្នែក​មិនអាច​ដោះ​ដូរ​បាន​របស់​ចិន និង​ថា ផ​ម​ផេវ កាន់តែ​បំផ្លាញ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​។​លោក​​បាន​និយាយថា « យើង​សូម​ប្រាប់​ទៅ​ផ​ម​ផេវ និង​ក្រុម​មនុស្ស​ដូច​គាត់​ថា ការប្រព្រឹត្ត​ណាមួយ​ដែល​បំផ្លាញ​ផលប្រយោជន៍​ស្នូល​របស់​ចិន និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​នឹង​ជួប​ការ​វាយបក​ពី​​ចិន​»​។​

​ចិន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាម៉េរិក​ជាច្រើន ដែល​លក់​សព្វាវុធ​ទៅឲ្យ​កោះ​តៃវ៉ាន់ និង​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​ទៅជិតៗ​កោះ​តៃវ៉ាន់ នៅពេល​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ធ្វើ​ទស្សនកិច្ច​តៃ​វ៉ាន់នៅ​​ឆ្នាំនេះ​។​

​មន្ត្រី​តៃវ៉ាន់​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ ដើម្បី​កិច្ច​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច ដែល​ក៏​នឹង​មុខជា​ធ្វើឲ្យ​ចិន​ផ្ទុះ​កំហឹង​ផងដែរ​៕សរន

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន វ៉ាង វេន​ប៊ីន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រុស្ស៊ី​នឹង​លក់​វ៉ាក់សាំង...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់​ផែនការ​ការពារ​សន្តិស...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

ពិនិត្យ​ការធ្វើ​ស្រែ​ឡើងវ...

​ដោយ​:​កាំ​ពី​/​ក្រចេះ​: ...