បិទ​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​យោធា​ឆ្នាំ​២០២០ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​

ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: ព្រឹក​ថ្ងៃ​សុក្រ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បានរៀបចំ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​យោធា​ឆ្នាំ​២០២០ ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពូ សា​ប៊ុត​ឌី មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជា​ការ​យោធភូមិភាគ​ពិសេស និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រតិភូ​អមដំណើរ​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ពិសេស មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ដែល​អញ្ជើញ​មកពី​បណ្ដា​អង្គភាព​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខេត្ត ព្រមទាំង​នាយទាហាន នាយទាហានរង និង​សិក្ខាកាម​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ជាច្រើនរូប​ចូលរួម​ផងដែរ ។​

​នា​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍​ឯក ពូ​សា​ប៊ុត​ឌី បាន​មានប្រសាសន៍ កោតសរ​សើរ​​​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​សិក្ខា​កាម​ដែល​បាន​ប្រឹងប្រែង​រៀនសូត្រ និង​បាន​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់ នូវ​រាល់​បទបញ្ជា សារា​ចរណ៍ សេចក្តីណែនាំ និង​ផែនការ របស់​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​យោធភូមិភាគ​ពិសេស និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដែល​បាន​ដាក់ចេញ និង​ធ្វើការ​សហការ​បាន​យ៉ាង​ល្អជា​មួយ​អាជ្ញាធរ​នៅតាម​មូល​ដ្ឋា​ន ដើម្បី​ពង្រឹង នូវ​សន្តិសុខ សុវត្ថិភាព ការចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ខ្វះខាត ការចុះ​ជួយ​សង្គ្រោះ​​​​​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ​ដែល​កើតឡើង​ជាយថាហេតុ និង​សង់ផ្ទះ​ជូន​គ្រួសារ​អតីត​យុទ្ធជន​ដែល​ជួប​ការលំបាក​មិនមាន​ផ្ទះ​ស្នាក់​នៅបាន​សមរម្យ​។​

​លោក​ក៏បាន​ឲ្យ​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ពង្រឹង​នូវ​វិន័យ បង្កើន​នូវ​ចំណង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ស្អិតរ​មួ​ត និង​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​រៀនសូត្រ និង​ចែក​លិខិតបញ្ជាក់​ការសិក្សា ជូន​ដល់​សិក្ខាកាម​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបោះឆ្នោត​ជាង​១៥​ម៉ឺន​...

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញ...

អណ្ដូងទឹក​ចំនួន​ជាង​៤០០​ក...

ដោយ​: គូលែន / សៀមរាប​: អណ...

បុរស​ម្នាក់​ស្លាប់​និង​ម្...

ដោយ​: ស​រិ​ទ្ធ / កំពង់ឆ្ន...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ...

ដោយ​: គូលែន​/​សៀមរាប​: នៅ...