ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានគោលការណ៏ពី លោកអភិបាល រាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ និងសហការី បាននាំយកម៉ាស់ក្រមា ចំនួន ៤.៥០០ ម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅចែកជូនបងប្អូនកម្មករ នៃក្រុមហ៊ុនស៊ិនទ្រី ចំនួន ២.២៥០ នាក់ នៅយានដ្ឋានក្រុមហ៊ុនស៊ិនទ្រី ។
ក្នុងឱកាសនោះ លោកអភិបាលរង រាជធានីភ្នំពេញ បានសូមឱ្យកម្មករទាំងអស់ ចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូវីដ ១៩ ដោយពាក់ម៉ាស់ ជាប្រចាំ និងលាងដៃជាមួយសាប៊ូ ឬ អាល់កុល ឬ ជែល ឲ្យបានញឹកញាប់ ជាពិសេសត្រូវអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល៕