ប្រែសម្រួល : កញ្ញាដាលីស ៖ មេដឹកនាំតួកមេនីស្ថានបានបង្ហាញរូបសំណាកឆ្កែសំណព្វរបស់គាត់ធ្វ់ពីមាសប្រវែង១៥ម៉ែត្រនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ។
លោកប្រធានាធិបតី ហ្គួរបាងហ្គូលី បឺឌីមូខាមេដូវ ដែលបានគ្រប់គ្រងប្រទេសនៅអាស៊ីភាគកណ្តាលចាប់តាំងពីឆ្នាំ ២០០៧បានបង្ហាញរូបសំណាកឆ្កែឈ្មោះតួកមិនអាឡាប៊ីនៅក្នុងពិធីមួយកាលពីថ្ងៃពុធទី១១វិច្ឆិកា។
រូបសំណាកនេះស្ថិតនៅចំកណ្តាលរង្វង់មូលមួយនៅក្នុងតំបន់ដែលទើបនឹងសាងសង់ថ្មីនៃរដ្ឋធានីអាសហ្គាបាតនិងមានអេក្រង់ព័ទ្ធជុំវិញជើងទម្រធ្វើពីថ្ម ដែលចាក់វីដេអូបង្ហាញសុនខសំណព្វរបស់គាត់។
លោកបឺឌីមូខាមេដូវស្រឡាញ់ចូលចិត្តសត្វសុនខនេះជាយូរមកហើយ ដែលជាពូជកំណើតរបស់តួកមេនីស្ថាន ហើយដែលគាត់ចាត់ទុកថាជាផ្នែកមួយនៃចរិតលក្ខណៈជាតិតំណាងប្រទេស។
មេដឹកនាំតួកមេនីស្ថានផ្តល់អំណោយជាកូនឆ្កែដល់ប្រធានាធិបតីរុស្ស៊ី
រូបសំណាកនេះធ្វើពីសន្លឹកមាសសុទ្ធចំនួន ២៤ បន្ទះធំៗ មានប្រវែង ១៥ ម៉ែត្រ និងកម្ពស់ ៩ ម៉ែត្រ។ ពូជសុនខរបស់តួកមេនីស្ថានក៏ធ្លាប់ប្រគល់ជារបស់អនុស្សាវរីយ៍ដល់មេដឹកនាំបរទេសផងដែរ ដូចជាលោកពូទីនជាដើម៕
រូបសំណាកសុនខធ្វើពីមាសរបស់លោកប្រធានាធិបតី ហ្គួរបាងហ្គូលី បឺឌីមូខាមេដូវ បានបង្ហាញជាផ្លូវការកាលពីថ្ងៃពុធ