Home ព័ត៌មានជាតិ សន្តិសុខ អនុសេនីយ៍ឯក​ម...

អនុសេនីយ៍ឯក​ម្នាក់​ប្រចាំ​នៅ​ប្រាសាទព្រះវិហារ​របួស​ដា​ច់​ប្រអប់​ជើងឆ្វេង​ដោយសារ​ជាន់មីន​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈសេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​នៅ​ម៉ោងជាង​៤​ទាបភ្លឺ​ថ្ងៃទី​១៣​ខែវិច្ឆិកា​នេះ​លោក​អនុសេនីយ៍ឯក នួន​ធឿន​អាយុ​៤៦​ឆ្នាំ​មន្ត្រី​ប្រចាំការ​នៅ​ចំណុច​ដំណាក់​១​ជណ្ដើរ​បូរាណ​ខាងកើត​ប្រាសាទព្រះវិហារ​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧៩៥ បាន​ចូលទៅ​បន្ទោបង់​ក្នុងព្រៃ ជាន់មីន​បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ត្រឹម​ប្រអប់ជើង​ខាងឆ្វេង​។​

​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ខាងជើង ជណ្ដើរ​បូរាណ ខាងកើត​ប្រាសាទព្រះវិហារ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​។​​ជនរងគ្រោះ​មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិតក្នុង​ភូមិ​ធម្មជាតិ​សម្ដេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។
​ប្រភព​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​ឲ្យ​ដឹង បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​១៦​មករា ខេត្ត​៕សរន


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular