Home ព័ត៌មានជាតិ សង្គម អរគុណ​ប្រជាពល...

អរគុណ​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​ថែរក្សា​សន្តិភាព ដែល​ស្វែង​រកបាន​ដោយ​លំបាក​បំផុត​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​ថែរក្សា​សន្តិភាព ដែល​ស្វែង​រកបាន​ដោយ​លំបាក​បំផុត​។​យើង​បាន​រួមគ្នា​ដោយ​គ្មាន​ការបែងចែក​ដើម្បី​បំពេញ​កិច្ចការ​ក្នុង​បុព្វហេតុ​ប្រជាជន នៅក្រោម​ដំបូល​នៃ​សន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​។ ការរួបរួម​គ្នា​នេះហើយ ដែលជា​កត្តា​ថែរក្សា​និរន្តរភាព​នៃ​សន្តិភាព​ឱ្យបាន​យូរអង្វែង​។​

រូបៈលោក​ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានធ្វើ​ឡើង ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​៦​ពាន់​គ្រួសារ នៅ​ខេត្តកំពង់ធំ

​លោក​បន្តថា យើង​អាចមាន​ទស្សនៈ​ខុសគ្នា​។ ប៉ុន្តែ​ក្នុង​វេលា​អាសន្ន​នេះ យើង​ត្រូវ​ទុក​ការ​ខុសគ្នា​មួយ​ឡែក​ដោយ​ត្រូវ​រួមគ្នា តម្កល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ​។ នេះ​ទើប​ហៅថា ជា​ខ្មែរ​ដែល​ស្រឡាញ់​ជាតិ​។​សម្តេច​បានបញ្ចប់​សង្គ្រាម​ដោយ នយោបាយ​ឈ្នះ​-​ឈ្នះ ហើយក៏​ចង់ឃើញ​ណាស់ ដែល​ខ្មែរ​រួមគ្នា​ថែរក្សា​សមិទ្ធផល​សន្តិភាព​នេះ រហូត​រាប់រយឆ្នាំ​ទៅមុខ កុំឱ្យ​បាត់បង់​ដូច​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​យើង​ទៀត​។​

​ការ​ថ្លែង​របស់លោក​ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានធ្វើ​ឡើង ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​៦​ពាន់​គ្រួសារ នៅ​ខេត្តកំពង់ធំ កាលពី​ព្រឹកថ្ងៃទី​១៣ ខែវិច្ឆិកា ។​
​ជាមួយគ្នានេះ លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខរ​បស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​ការជួបជុំ​ថ្ងៃនេះ គឺមាន​ការចូលរួមរ​បស់​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ​ខេត្ត​ផ្សេងៗ ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ រួម​ជាមួយនឹង​ការផ្តល់​កិត្តិយស​ចូលរួម​របស់ លោក ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា ដែល​បង្ហាញ​អំពី​ស្មារតី​រួបរួមសាមគ្គី​នៃ​ការជួយ​យកអាសារ​គ្នា​ក្នុងពេល​ចាំបាច់ ពេលដែល​ប្រជាពលរដ្ឋ​កំពុង​ត្រូវការ​។ ក្នុងថ្ងៃនេះ យើង​រួមគ្នា​ប្រគល់​ស្រូវពូជ​ដល់ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ ដើម្បី​ការ​ស្តារឡើងវិញ ដែលជា​ការជួយ​ពិត​ជាក់ស្តែង ជាការ​ឈឺឆ្អាល​ពិតប្រាកដ និង​ដោយ​សុទ្ធចិត្ត​។​
​លោក​បាន​លើកឡើងថា ពិតណាស់ ជា​គ្រោះ​អកុសល​ដែល​មិនអាច​គ្រប់គ្រង​បាន ដោយ​ទឹកជំនន់​ក្នុងឆ្នាំនេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ១៥ ម៉ឺន​គ្រួសារ ហើយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ៧ ផ្សេងទៀត​ក៏​ទទួលរង​គ្រោះ​ដូចគ្នា​៕

រូបៈលោក​ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានធ្វើ​ឡើង ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​៦​ពាន់​គ្រួសារ នៅ​ខេត្តកំពង់ធំ

រូបៈលោក​ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានធ្វើ​ឡើង ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​៦​ពាន់​គ្រួសារ នៅ​ខេត្តកំពង់ធំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...