ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដោយបានណែនាំដល់ ឱសថការី ទទួលបន្ទុកបច្ចេកទេស និងប្រធានគ្រឹះស្ថានផលិតឱសថ ផលិតឧបករណ៍បរិក្ខារពេទ្យ ប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាង ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ត្រូវចែកចាយ ឬ លក់ម៉ាស និងផលិតផល សម្លាប់មេរោគ ដែលមានគុណភាព និងសុវត្ថិភាព ឲ្យមានតម្លៃថោកសមរម្យ ដែលប្រជាពលរដ្ឋ អាចទិញប្រើប្រាស់បាន ក្នុងការការពារចម្លងវីរុសកូវីដ-១៩ និងហាមឃាត់ដាច់ខាត ការចែកចាយ ឬលក់ផលិតផលម៉ាស និងផលិតផល សម្លាប់មេរោគ ក្លែងបន្លំ ឬអន់គុណភាព ។
ក្នុងករណីម្ចាស់គ្រឹះស្ថាន និងឱសថការី ទទួលបន្ទុកគ្រឹះស្ថាន ខាងលើ ឬបុគ្គលណា ដែលមិនគោរពតាម ការណែនាំនេះ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ដោយធ្វើការផ្អាកសកម្មភាព អាជីវកម្មគ្រឹះស្ថាន និងវិធានការផ្សេងៗទៀត ស្របតាមច្បាប់ជាធរមាន។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលចុះហត្ថលេខា ដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖