Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​រាជធ...

អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្ត​ចែក​ម៉ាស​ជូន​បងប្អូន​កម្មករសំណង់​នៅក្នុង​បុរី​ជាង​៧០០​នាក់ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង ជា​អភិបាល​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បន្ត​យក​ម៉ាស់​ទៅ​ចែកជូន​បងប្អូន​កម្មក​រ​សំណង់​នៅក្នុង​បុរី​ជាង​៧០០​នាក់ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​កម្មករសំណង់​ជាង​៧០០​នាក់​នេះ​ជា​កម្មករ ដែល​បាននិងកំពុង​បំពេញការងារ​នៅក្នុង​បុរី​មួយកន្លែង ស្ថិតនៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​កម្មករ​ម្នាក់​ទទួល​
​បាន​ម៉ាស​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​២​បន្ទះ ដែលជា​ប្រភេទ​ម៉ាស​ដែល​អាច​បោក​ទឹកបាន​និង​ប្រើប្រាស់​បានយូរ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា អនុវត្ត​ទៅតាម​ការណែនាំ​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​ឲ្យ​អាជ្ញាធរ​ប​ន្ក​
​ចែក​ម៉ាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​យកមកប្រើ​ប្រាស់​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​បញ្ជាក់ដែរថា កម្មករ​ដែល​ត្រូវ​ប្រគល់ជូន​នៅពេលនេះ ជា​កម្មករ​ប​ក្រៅ​ប្រព័ន្ធ​ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវតែ​ចែក​ម៉ាស​ជូន​ពួកគាត់​។​

​លោក​បន្តថា សម្ដេច​តេ​ជោ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ឬ​មានទ្រព្យ​នោះទេ សំខាន់​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ ពិសេស ក្នុងតំណាក់កាល​នេះ ជៀសអោយផុត​ជំងឺ​កូ​វីដ​-១៩​។​

​គួរ​បញ្ជាក់ថា តាមរយៈ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បានប្រគល់​ម៉ាស់​ក្រណាត់​ចំនួន​២​លាន​បន្ទះ ជូន​មក​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​យកមកប្រើ​ប្រាស់ ខណៈដែល​ជំងឺ​កូ​វីដ​-១៩ បាននិងកំពុង​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

គោ​ជាង ១០០ក្បាល ក្នុង​ខេត...

ដោយៈ បូកគោ/កំ​ពតៈ ប្រជាកស...

កម្ពុជា​ចាប់ផ្តើម​នាំចេញ​...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ល...

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ច...

​ដោយ​: ជា សីហៈ / ភ្នំពេញ​...

ប្រទះឃើញ​យុវជន​ម្នាក់ ស្ល...

ដោយៈ បូកគោ/កំ​ពតៈ ភាព​ភ្ញ...