Home ព័ត៌មានជាតិ នយោបាយ កិច្ចប្រជុំ​ក...

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧: កម្ពុជា​ជំ​រះ​មន្ទិលសង្ស័យ​រឿង​ចោទថា អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដើម្បី​ជំ​រះ​នូវ​មន្ទិលសង្ស័យ​នានា ដែល​ត្រូវ​បានលើកឡើង​ដោយ​ប្រភព​ផ្សេងៗ ដែល ចោទប្រកាន់ថា កម្ពុជា​បានធ្វើ​កិច្ចព្រមព្រៀង​ក្នុងការ​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​កម្ពុជា សូមបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រកាន់ខ្ជាប់​នូវ​ឯករាជ្យភាព និង​អព្យាក្រឹតភាព ក្នុង​កិច្ច​ការពារជាតិ និង​អធិបតេយ្យ ដោយ​មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​យោធា​បរទេស​ណាមួយ​នៅក្នុង​ទឹកដី​កម្ពុជា​ឡើយ​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប​» ពីថ្ងៃ​ទី​១២ ដល់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​

​នៅក្នុង​ប្រជុំ កម្ពុជា​បាន​អបអរសាទរ​ចំពោះ​ការវិវឌ្ឍ នៃ​ផែនការ​ការងារ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​ទី​៤ (២០២១ -២០២៥) ដោយ​ផ្តោត​សំខាន់​ទៅលើ​ការកាត់បន្ថយ​គម្លាត នៃ​ការអភិវឌ្ឍ​ក្នុងចំណោម​អាស៊ាន​។

​ក្នុងការ​លើកកម្ពស់​កា​រ​សម្របសម្រួល​ពាណិជ្ជកម្ម និង​វិនិយោគ កម្ពុជា​បានបញ្ជាក់​ជាថ្មី​អំពី​តម្រូវការ​ចាំបាច់ ដើម្បី​ដោះស្រាយ​របាំង​ពន្ធគយ និង​មិនមែន​ពន្ធគយ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​ធ្វើ​សេរី​ភា​វូ​នីយកម្ម​សេវាកម្ម និង​វិនិយោគ​។

​ចំពោះ​បញ្ហា​គ្រោះមហន្តរាយ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​អាស៊ាន​បន្ត​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយធម្មជាតិ តាមរយៈ​មជ្ឈមណ្ឌល​ស​ម្រ​ប​សម្រួល​អាស៊ាន សម្រាប់​ជំនួយ​មនុស្សធម៌ ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) ដែល​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​សម្របសម្រួល​ការឆ្លើយតប​រួម​របស់​អាស៊ាន ទៅនឹង​គ្រោះមហន្តរាយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...