Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស​ចំនួន ...

មនុស្ស​ចំនួន ៨១១​នាក់​ស្លាប់ និង​របួស ២.៤៦៤​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​១៩៧​ថ្ងៃ

ដោយៈមុនី​រ័ត្ន​​/ភ្នំពេញៈ មនុស្ស​ចំនួន​ជាង ៨០០​នាក់​បាន​ស្លាប់ និង​ជាង ២.៤០០​នាក់​បាន​រងរបួស នៅក្នុង​គ្រោះថ្នាក់​ទូទាំងប្រទេស ចរាចរណ៍​រយៈពេល ១៩៧​ថ្ងៃ និង​យានយន្ត​ជាង ២១​ម៉ឺន​គ្រឿង ត្រូវបាន​ផាកពិន័យ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៩៧​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា បាន​កើតឡើង​ចំនួន ១.៦១៦​លើក ស្លាប់​មនុស្ស​ចំនួន ៨១១​នាក់ របួស​ចំនួន ២.៤៦៤​នាក់ ក្នុងនោះ​របួសធ្ងន់ ១.៤៨៦​នាក់​។ ចំណែក​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា វិញ កើតឡើង​ចំនួន ៥​លើក ស្លាប់ ១​នាក់ របួស ១០​នាក់ ក្នុងនោះ​របួសធ្ងន់ ៥​នាក់ និង​ស្រាល ៥​នាក់​។

ទិដ្ឋភាព​គ្រោះថ្នាក់​ចរាច​រណ៍​មួយ​កាលពីពេល​ថ្មី​កន្លងទៅនេះ​

ទិដ្ឋភាព​គ្រោះថ្នាក់​ចរាច​រណ៍​មួយ​កាលពីពេល​ថ្មី​កន្លងទៅនេះ​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការ​អនុ​វត្ត​​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៩៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាក​​​ពិន័យ សរុប​ចំនួន ២១៣១៣៤​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៥៧៤៧៧​គ្រឿង និង​រថ​យន្ត​មាន​ចំនួន ៥៥៦៥៧​គ្រឿង​។

អ្នកនាំពាក្យ​ដដែល បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់​មួក​​​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular