Home កម្សាន្ត ​តោះ​នាំគ្នា​...

​តោះ​នាំគ្នា​មក​មើល​រូបថត កូនៗ​តារា ថា​ស្អាត​ប៉ុណ្ណា !

​ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ នៅក្នុង​ឆ្នាំ​២០២០ នេះ ទូទាំង​សកលលោក មិនសូវមាន​ពន្លឺ ជាមួយនឹង​ការ​តតាំង ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត កូ​វីដ​-១៩ ដែល​មនុស្ស​គ្រប់គ្នា កំពុង​រួម​គ្នា​ទប់ស្កាត់​នោះទេ ។ ទន្ទឹមនឹង​ការ​ភ័យ​ខ្លាយ​នឹង​ជំងឺ​រាតត្បាត​នេះ យើង​សូម​នាំ​អារម្មណ៍ លោកអ្នក​មក​ទស្សនា កម្សាន្ត​អារម្មណ៍ និង​សម្រស់​កូនស្រី​-​ប្រុស របស់​តារាចម្រៀង តារា​សម្តែង ដែល​ពួកគេ បាន​ប្រសូត្រ​ឡើង ក្នុង​ឆ្នាំ ២០២០ ដែលជា​ឆ្នាំ​មួយ បាន​ចារ​ទុក ក្នុង​ប្រវត្តិសាស្ត្រ​។​ តោះ​កុំអោយ​ខាត​ពេល មកមើលមុខ​កូន​តារា​ទាំងអស់គ្នា​មើលថា ពួកគេ​គួរអោយ​ស្រឡាញ់ និង​ក្នាញ់​ប៉ុណ្ណា​? 

​ក្រឡេកមើល​កូនប្រុស​ដំបូង របស់​តារា​សម្តែង ញ៉ែម សុគន្ធ ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា កូន K-Mint មុខមាត់​របស់គេ ពិតជា​គួរអោយ​ស្រឡាញ់​ណាស់ ជាមួយនឹង​ចង្ការ​ព្រែក ដូចគ្នា​បេះបិត​នឹង​លោក ញ៉ែម សុគន្ធ​។​

​ចំណែក កូនប្រុស​ដំបូង របស់​តារា​សម្តែង អ្នកនាង តូ​តា វិញ​ម្តង ក៏​សង្ហារ​មិនធម្មតា​ដែរ ដែលមាន​ឈ្មោះថា ប៉ុល បូ​នី​ត​តូ កើត​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែតុលា ២០២០ ។

​រីឯ កូនស្រី​របស់​ចម្រៀង ក្នុង​ក្រុម​រៃ​មាស និង​តោ​មាស កញ្ញា សម ម៉ា​ណា ថ្វីត្បិតតែ​នាង មិនទាន់​បង្ហាញមុខ​ស្វាមី និង​ការប្រកាស ជា​សាធារណៈ អំពី​ការ​មាន​ផ្ទៃពោះ​ក្តី ប៉ុន្តែ​ប្រភព​ស្និទ្ធ​នឹង​អ្នកសិល្បៈ រូបនេះ ត្រូវបាន​គេ​ដឹងថា នាង​បាន​សម្រាល កូនស្រី​ដំបូង របស់​នាង ដែលមាន​សម្រស់​ស្រស់​សោភា គួរអោយ​ក្នាញ់​ផងដែរ​។​

​ងាក​មក​មើល​សម្រស់ កូនប្រុស​របស់ ពេជ្រ សូលី​កា មាន​វ័យ​ត្រឹមតែ​ជាង ៧ ខែ ប៉ុណ្ណោះ ប៉ុន្តែ​មុខមាត់​គេ គួរអោយ​ស្រឡាញ់​ណាស់​។ កូនប្រុស​របស់ សូលី​កា មាន​ឈ្មោះថា Aari​។​

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...