ម៉ាស់​ក្រណាត់​២​ម៉ឺន​ម៉ាស់​របស់​សម្តេច​តេ​ជោ​ត្រូវបាន​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:​ម៉ាស់​ក្រណាត់ ចំនួន​២​ម៉ឺន​ម៉ាស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ប្រតិបត្តិ​ការចែកជូន​ប្រជាពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ​ហើយ ដោយ​ប្រើ​មធ្យោបាយ​ម៉ូតូ​កង់​បី​ចំនួន​១២​គ្រឿង ចល័ត​តាម​គោលដៅ តាម​បណ្តា​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​។

​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ម៉ាស​ទាំងនេះ មានដូចជា អ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប , ម៉ូតូ​កង់​បី , កម្មករសំណង់ , អ្នក​បោសសម្អាត​តាមផ្លូវ , អ្នកលក់ដូរ​តាម​កញ្ច្រែង , ប្រជាពលរដ្ឋ​ដែល​អង្គុយ​រង់ចាំ​នៅ​បរិវេណ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ផ្សេងៗ អ្នក​ហាត់ប្រាណ​តាម​ទីសាធារណៈ និង​អ្នកបើកបរ ម៉ូតូ កង់ តាម​ដងផ្លូវ​…​។​ល​។

​សកម្មភាព​ចែក ម៉ាស់របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដល់​ប្រជាពលរដ្ឋ នាពេលនេះ ធ្វើឡើង​បន្ទាប់ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន បានប្រកាស​នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ឲ្យ​បញ្ចេញ​ម៉ាស់​ក្រណាត់​ចំនួន​២​លាន​​​​​​ម៉ាស់ ចេញពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចែកជូន​ដល់​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និងបាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​កិច្ចការ​នេះ​ជាបន្ទាន់​។​

​ដោយឡែក​ក្រៅពី​ការចែក​ម៉ាស់ កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ចងក្រង​ការណែនាំ អំពី​វិធី​ប្រើប្រាស់​ម៉ាស់ និង​ធ្វើការ សង្ខេប​នូវ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​វិធានការ បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ធ្វើការ​ផ្សព្វផ្សាយ រំលឹក​ដល់​សាធារ​ណៈជន តាមរយៈ ឧ​គ្ឃោ​សន​សព្ទ ដែល​បំពាក់​នៅលើ​ម៉ូតូ​កង់​បី ទាំង​១២​គ្រឿង​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...

សមត្ថកិច្ច ឃាត់ខ្លួន​ក្រុ...

​ដោយៈ ស​រិ​ទ្ធ/ពោធិ៍សាត់ៈ...

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...