មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ និងមិនមានករណីជាសះស្បើយ

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ក្រសួងសុខាភិបាលបានជូនដំណឹងស្តីពីស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជា ដោយគិត​ត្រឹម​ម៉ោង៧ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២០ នេះមិនមានករណីវិជ្ជមានថ្មីនិងមិនមានករណីជាសះស្បើយទេ។

ករណីវិជ្ជមានវីរុសកូវីដ-១៩ ៖ ចំនួន ០១នាក់ គឺបុរសជនជាតិអាមេរិកកាំងអាយុ ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ​នៅប្រទេសចិនតៃវ៉ាន់​មកដល់​កម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គខាងលើ ដែលផ្តល់​ដោយវិទ្យា​ស្ថានប៉ាស្ទ័រ កម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ។ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់​ឲ្យសម្រាក​ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៧១នាក់ ដែលនៅ​ក្នុង​ចំនួន​នេះ មានបុរសខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៧០នាក់ ដែលមានលទ្ធផល តេស្ត អវិជ្ជមាន​វីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស ចំនួន១៩នាក់ សណ្ឋា​គារសុខា-ភ្នំពេញ ចំនួន០៣នាក់ សណ្ឋាគារធានយី ចំនួន០៥នាក់ និងសណ្ឋាគារ ចុងស៊ីង ចំនួន ៤៤នាក់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...