Home ព័ត៌មានអន្តរជាតិ ចំនួន​មនុស្ស​...

ចំនួន​មនុស្ស​ស្លាប់​ដោយ​ព្យុះ​នៅ​ហ្វីលីពីន​កើន​ដល់​៤២​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ​ភក់​ដ៏​ខាប់​និង​កំទេច​កំំ​ទី​កំពុង​គ្រប​បណ្តា​ភូមិ​នៅ​ជុំវិញ​រដ្ឋធានី​ម៉ានីល​បន្ទាប់​ពី​ព្យុះ​មួយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៤២​នាក់​និង​បាន​បណ្តាលអោយ​ការ​ជន់​លិច​ដល់​ថ្នាក់​​បង្ខំ​អោយ​មនុស្ស​ឡើង​លើ​ដំបូលផ្ទះ​។​

​កម្លាំង​ទាហាន ប៉ូលិស ក្រុម​ឆ្មាំ​សមុទ្រ​និង​ផ្នែក​ឆ្លើយតប​គ្រោះមហន្តរាយ​រាប់ពាន់នាក់​បាន​ជួយ​សង្គ្រោះ​មនុស្ស​រាប់​ម៉ឺន​នាក់ រួមទាំង​អ្នក​អំពាវនាវ​សុំ​ជំនួយ​តាម​វិទ្យុ ទូរទស្សន៍​និង​បណ្តាញ​សង្គម​ផង​។​

​ឥឡូវ​ទឹកជំនន់​បាន​ស្រក​និង​មេឃ​ស្រឡះ​នៅ​តំបន់​ជាច្រើន​ក្រោយពី​ព្យុះ វ៉ា​ម​កូ ធ្វើ​ដំណើរ​ចាកចេញ​និង​ចូល​ទៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ តែ​យោធា​បាន​និយាយថា ខ្លួន​នៅតែ​ជួយសង្គ្រោះ​មនុស្ស​ជាប់​ក្នុង​ទឹក​ជំនន់​នៅ​ឡើយ​ទេ​។​

​រថក្រោះ​បើក​លើគោក​ក៏​បាន​ក្នុង​ទឹក​ក៏​បាន ដែល​តាម​ធម្មតា​ប្រើ​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ការបះបោរ ក៏​ត្រូវបាន​បញ្ជូន​ចេញទៅ​ចូលរួម​ការងារ​ជួយសង្គ្រោះ​។​

​ប៉ូលិ​ជាតិ​ហ្វីលីពីន បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​ដោយ​ឧបទ្ទវហេតុ​នានា​បង្កឡើង​ដោយ​ព្យុះ​នេះ​បាន​កើន​ដល់​៤២​នាក់ និង​២០​នាក់​កំពុង​បាត់​ខ្លួន ទោះជា​យ៉ាងណា ទីភ្នាក់ងារ​ឆ្លើយតប​គ្រោះ​មហន្ត​​រាយ​ជាតិ បាន​កំណត់​ចំនួន​ស្លាប់​ទាប​ជាង​នេះ​។​

​ប៉ូលិស​បាន​អោយដឹងថា ក្នុងចំណោម​អ្នកស្លាប់​មាន​១២​នាក់ ជា​អ្នកភូមិ​ដែល​ត្រូវបាន​គេ​ជីក​កាយ​យកចេញ​ពី​គំនរ​ភក់​ថ្ម​នៅ​ខេត្ត​កា​ហ្កា​យ៉ាន និង​ណូវ៉ា វី​ស​កាយ៉ា​។​

​មនុស្ស​ជាង​៤​សែន​នាក់​ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទី​ខ្ពស់ៗ​មុន​ពេល​ព្យុះ​វ៉ា​ម​កូ​ចូលមក​ដល់​។​ក្រោយ​ព្យុះ​វាយប្រហារ មនុស្ស​យ៉ាង​តិច​៣,៨​លាន​គ្រួសារ​អត់​ចរន្តអគ្គិសនី​ប្រើ​នៅ​ក្នុង​រដ្ឋធានី​និង​បណ្តា​ខេត្ត​ជុំវិញ​​តែ​ចរន្តអគ្គិសនី​ត្រូវ​បាន​ស្តារ​អោយមាន​ឡើង​វិញ​នៅ​តំបន់​ជាច្រើន​នៅ​ពេល​ក្រោយមក​។​

​សូមបញ្ជាក់​ថា វ៉ា​ម​កូ បាន​វាយប្រហារ​ហ្វីលីពីន​បន្ទាប់​ពី​ព្យុះ​ហ្គោ​នី ដែល​ជា​ព្យុះ​ខ្លាំង​បំផុត​មួយ​នៅក្នុង​លោក បាន​សម្លាប់​មនុស្ស​និង​ធ្វើអោយ​បាត់​ខ្លួន​មនុស្ស​ជាង​៣០​នាក់​នៅ​ហ្វីលីពីន​៕

​ព្យុះ​វ៉ា​ម​កូ វាយប្រហារ​បណ្តា​ខេត្ត​និង​ទីប្រជុំជន​នៅ​ជុំវិញ​រដ្ឋធានី​ម៉ានីល​ខ្លាំងជាងគេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...