Home ហោរាសាស្ត្រ ថ្ងៃទី​១៤ ខែវ...

ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ ពីព្រោះថា​តែងមាន​បញ្ហា និង​ឧបសគ្គ​រារាំង​មុខ​ច្រើន​ត្រូវ​ឆ្លងកាត់​។ ​បើសិន​មាន​កិច្ចការងារ​សំខាន់​លោកអ្នក​អាច​ពន្យា​ពេល​បាន​ក៏​ប្រសើរ​ដែរ​។​ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​គ្រប់ទិសទី​ចូរ​កុំ​គប្បី​បង្កជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​បើ​ពុំនោះ​នាំ​ខាតបង់​អ្វីមួយ​មកវិញ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំឆ្លូវ
​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​មានជោគ​សិរី​ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​ថ្ងៃ​នេះដែរ​លោកអ្នក​ចូរ​ប្រយ័ត្ន​បញ្ហា​កើតឡើង​ដោយសារ​មនុស្ស​ភេទ​ផ្ទុយគ្នា​បន្តិច​ពីព្រោះ​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​មានចិត្ត​លោភលន់​ហួសប្រមាណ​ហើយ​មានការ​រំលោភបំពាន​លើ​អ្នកដទៃ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​មក​អំពលទុក្ខ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន​ម្ល៉ោះហើយ បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​រឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

ឆ្នាំខាល
​រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​បើទោះបី​ឃើញថា​ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ក្តី​ប៉ុន្តែ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ជុំវិញខ្លួន​ផង​ពីព្រោះថា​ងាយ​បង្កបញ្ហា​មក​ទុកឱ្យ​ណាស់​។​ ក្រៅពីនេះ​ចំពោះ​ស្ត្រីភេទ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន​ចំពោះ​ការយក​រឿង​គ្រួសារ​ប្រាប់​អ្នកដទៃ​ព្រោះ​មិន​ផ្តល់​ផល​អ្វី​ទាំង​អស់ហើយ​នៅពេល​ក្រោយ​នឹង​ទទួល​ការឈឺ​ចិត្ត​ព្រោះតែ​មនុស្ស​ដែល​លោកអ្នក​និយាយប្រាប់​នោះ​វិញ​ជាក់​ជាពុំខាន​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ផិតក្បត់​កើតមាន​ក្នុងអំឡុង​ពេលនេះ​នាំឱ្យ​កើត​តែ​រឿងរ៉ាវ​មិនចេះចប់​៕

ឆ្នាំថោះ
​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​មានជោគ​សិរី​ហើយ​លោកអ្នក​ទោះ​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បញ្ហា​ប្រាក់កាស​មិន​ជួប​ការលំបាក​ទេ​តែ​បញ្ហាលំបាក​នោះ​គឺ​តែង​មានការ​រកាំចិត្ត​ចំពោះ​មនុស្ស​ជុំវិញខ្លួន​ច្រើនជាង​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ទៅ​ចំ​ទិសពាយ័ព្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំរោង
​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ហើយ​បើ​ចង់ ធ្វើ​អ្វី​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ អ្នក​អាជីវករ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​មានរឿង​រាវ​ល្អៗ​ខ្លះ​រត់​ចូលធ្វើ​ល​ឱ្យ​មានការ​សប្បាយចិត្ត មួយចំនួន​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម​ពេញដៃ ពេញ​ជើងបាន​ហើយ ។ ចំពោះ​បញ្ហា​ការងារ ប្រាក់កាស និង​សុខ​ភាពមិន​ចោទ​ជា​បញ្ហា​ទេ និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា ដំណើ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហេតុនេះ​ងាយ មាន​បញ្ហា​ចំពោះមុខ​ណាស់​ពិសេស​ជម្លោះ​វិវាទ​នាំ​បាត់បង់​ផលប្រយោជន៍​ណាមួយ​ទាំង​នាពេល​បច្ចុប្បន្ន​និង​ថ្ងៃ​ខាងមុខ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល លំបាក​ក្នុង​ការរកចំណូល​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណេញ​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាចជួយ​កើត​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។ អ្នក​កែក​កើត​ឆ្នាំ​ពពែ​ឃើញថា​នាពេលនេះ​ពុំមាន​អ្វី​យាយី​នាំ​ពិបាក​ឆ្លងកាត់ នោះទេ​ទាំង​បញ្ហា​ការងារ​និង​ប្រាក់កាស​ក្តី​ឃើញថា​មាន​ភាពប្រក្រតី​ដូច​សព្វមួយដង​។ ​ទោះបីយ៉ាងណា​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ផង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ណាស់ដែរ​។​ នៅថ្ងៃនេះ​វិញ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។​ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា​គ្រាន់​គាប់ប្រសើរ​ផងដែរ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ពីព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ ហេតុនេះ ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ជា​ផល​កម្រៃ និង​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទីកក់ក្តៅ​។​ ទោះបីយ៉ាងណា​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​រត់​ចូល​នាំ​ពិបាក​ទប់ទល់​មួយចំនួន​ផងដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំច
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ហើយ​បើ​មាន​ណាត់​ជា មួយ​នរណា​ក្នុង​រឿង​អ្វីមួយ​សំខាន់​បើ​អាច​ពន្យា​ពេល​បាន​ក៏​ប្រសើរ​ដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយកអស់ៗ​មុន​ដែរ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិសឧត្តរ​បន្តិច​ព្រោះ​ងាយ​ជួប​ឧប្បត្តិហេតុ​យាយី​បន្តិច ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី មាន​គ្រោះ​យាយី​នៅឡើយ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ភ្លឺ​ថ្លា​ដូច​គាប់​បំណង​ប៉ុន្មាន​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​វិលត្រឡប់​មកវិញ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular